(ស្វាយរៀង): ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩
ក្រោមអធិបតីភាពលោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង
និងមានការអញ្ជើញចូលរួមពីលោកមេបញ្ជាកងរាជអាវុធហត្ថខេត្ត
លោកស្នងការនគរបាលខេត្តលោកប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត
លោកនាយកទីចាត់ការ/ប្រធានអង្គភាពសាលាខេត្ត លោកអភិបាល អភិបាលរងក្រុង លោកចៅសង្កាត់
និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបទៀតបានចូលរួមក្នុងពិធីក្រុងពាលីសាងសង់អាគារប៉ុស្តិ៍រដ្ឋបាលនគរបាល,អាគារកងរាជអាវុធហត្ថ និងសាលាសង្កាត់ក្រុងបាវិត ស្ថិតនៅភូមិបាវិតលើ
សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
ចំពោះអាគារទាំង៣ខាងលើដែលបានរៀបចំពិធីក្រុងពាលីបុកគ្រឹះសាងសង់នៅព្រឹកនេះ
គឺជាសមិទ្ធផលថ្មីមួយទៀត ដែលរដ្ឋបាលខេត្តស្វាយរៀង សម្រេចបាន
ស្របតាមទិសដៅអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន
សែន ដែលបម្រើអោយសន្តិសុខ សុវត្ថិភាព និងការផ្តល់សេវាជូនប្រជាពលរដ្ឋផងដែរ ៕ ដោយ:អ៊ុងភក្តី




















No comments:
Post a Comment