ការដាក់ឱ្យប្រើប្រាស់អគារសិក្សាមួយខ្នងនៅវិទ្យាល័យជីភូ ដែលអំណោយសប្បុរសជនស្ថិត ក្នុងសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Monday, July 15, 2019

ការដាក់ឱ្យប្រើប្រាស់អគារសិក្សាមួយខ្នងនៅវិទ្យាល័យជីភូ ដែលអំណោយសប្បុរសជនស្ថិត ក្នុងសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង


(ស្វាយរៀង)៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារចុះជួយស្រុកចន្ទ្រា និងក្រុងបាវិត បានអញ្ជើញជអធិបតីសម្ភោធ ដាក់ឱ្យប្រើប្រាស់អគារសិក្សាមួយខ្នងនៅវិទ្យាល័យជីភូ ដែលអំណោយសប្បុរសជនស្ថិត ក្នុងសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។












នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានលើកឡើងថា: ក្រោមគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ធ្វើឱ្យកម្ពុជាទទួលបានសុខសន្តិភាព ស្ថិរភាពនយោបាយ មានការអភិវឌ្ឍលើគ្រប់វិស័យ ដែលគ្មានជំនាន់ណាមួយទទួលបាន មានសុខសន្តិភាព និងអភិវឌ្ឍយូអង្វែង ដូចសម័យតេជោ ដូច្នេះយើងត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ឱ្យស្ថិតស្ថេរជានិរន្តរ៍ ។






ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ បានពាំនាំនូវការសាកសួរសុខពីសំណាក់សម្តេចតេ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ជូនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ នៅវិទ្យាល័យជីភូនេះ ផងដែរ។











លោកក៏បានផ្តាំផ្ញើរដល់សិស្សានុសិស្សត្រូវឱ្យខិតខំរៀនសូត្រក្រៀបយកចំណេះវិជ្ជា ដើម្បីក្លាយខ្លួនជាទំពាំងស្នងឫស្សី នៃប្រទេសជាតិ សូមចៀសឱ្យឆ្ងាយពីគ្រឿងញៀន ត្រូវនិយាយថាទេ ចំពោះគ្រឿងញៀនមួយវិញទៀតត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន បើកបរត្រូវពាក់មួកសុវត្ថិភាព ៕ ដោយ:អ៊ុងភក្តី



No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages