នាយឧត្តមសេនីយ៍ មុឹង សំផន និងលោកស្រី ប្រគេនទៀនវស្សាដល់វត្តចំនួន៤ នៅក្រុងបាវិត - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Tuesday, July 16, 2019

នាយឧត្តមសេនីយ៍ មុឹង សំផន និងលោកស្រី ប្រគេនទៀនវស្សាដល់វត្តចំនួន៤ នៅក្រុងបាវិត


(ស្វាយយរៀង)៖ នៅថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៩​ លោក​នាយឧត្តមសេនីយ៍ មុឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយក្រុងបាវិត និងស្រុកចន្ទ្រា លោកបានដឹកនាំក្រុមការងារចុះជួយក្រុងបាវិត ​ប្រគេន​ទៀន​ព្រះវស្សា និង​ទេយ្យវត្ថុ ដល់​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះ វស្សា​ចំនួន​៤ វត្ត ។
លោក មុឹង សំផន បានមានប្រសាសន៍ថា: បច្ចុប្បន្ននេះ​វិស័យ​ព្រះពុទ្ធសាសនា មានការ​រីកចម្រើន​គួរអោយកត់សម្គាល់ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុនសែន នា​យក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អភិវឌ្ឍន៍​ប្រទេសជាតិ​ពី​បាទ​ដៃទទេ ដោយ​ចាប់​ផ្តើមកសាង​និង​ជំរុញ​ការអភិវឌ្ឍន៍​អោយមាន​ការរីកចម្រើន​ដូច​សព្វថ្ងៃនេះ ។





ហើយគ្មានសម័យណាដែលមានសន្តិភាព និងការអភិវឌ្ឍដូចសម័យតេជោសែនទេ ដែលជាសម័យរុងរឿងប្រជាពលរដ្ឋមានសិទ្ធគ្រប់បែបយ៉ាងក្នុងការប្រកបរបរសុីធ្វើឲ្យជីវភាពបានធូរធារស្ទើរតែគ្រប់ក្រុមគ្រួសារ កំណើនសេដ្ឋកិច្ចកើនដល់៧ភាគរយ ប្រាក់ចំណូលជាមធ្យមសម្រាប់ពលរដ្ឋម្នាក់កើនដល់ជាង២ពាន់ដុល្លាអាមេរិក មានសម្តេចតេជោហ៊ុន សែនគឺការពារមិនឲ្យមានសង្គ្រាមជាដាច់ខាត ។






ទៀន​ព្រះវស្សា និង​ទេយ្យវត្ថុ ដែល​ប្រគេន ដល់​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះ វស្សា​នៅ​វត្ត​ចំនួន​៤ វត្ត ទូទាំង​ក្រុងបាវិតរួមមានគ្រឿងឧបភោគ បរិភោគ ទៀនវស្សាមួយគូរនិងបច្ច័យរបស់លោក មុឹង សំផន និងលោកស្រី ១លានរៀលក្នុងមួយវត្តនិងបច្ច័យបន្ថែមពីក្រុមការងារចំនួន១៥មុឺនរៀលក្នុងវត្តព្រមទាំង ប្រគេនបច្ច័យដល់ព្រះសង្ឃក្នុងមួយអង្គ១០មុឺនរៀលផងដែរ ៕ ដោយ:អ៊ុងភក្តី

No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages