មន្ទីរសុខាភិបាលខេត្តស្វាយរៀង បន្តយុទ្ធនាការអប់រំផ្សព្វ ផ្សាយស្តីអំពីជម្ងឺរគ្រុនឈាម និងវិធីបង្ការដល់សិក្សានុសិស្សនៅក្នុងសាលាបឋមសិស្សាមុឹង សំផន នៅស្រុកស្វាយទាប ខេត្តស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Tuesday, July 16, 2019

មន្ទីរសុខាភិបាលខេត្តស្វាយរៀង បន្តយុទ្ធនាការអប់រំផ្សព្វ ផ្សាយស្តីអំពីជម្ងឺរគ្រុនឈាម និងវិធីបង្ការដល់សិក្សានុសិស្សនៅក្នុងសាលាបឋមសិស្សាមុឹង សំផន នៅស្រុកស្វាយទាប ខេត្តស្វាយរៀង


(ស្វាយរៀង៖)៖ លោក កែ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង ដឹកនាំមន្ត្រីសុខាភិបាលបន្តយុទ្ធនាការអប់រំផ្សព្វ ផ្សាយស្តីអំពីជម្ងឺរគ្រុនឈាម និងវិធីបង្ការដល់សិក្សានុសិស្សនៅក្នុងសាលាបឋមសិស្សាមុឹង សំផន ស្ថិតក្នុងភូមិ ថ្នល់កែង ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ដែលមានការចូលរួមពីលោក លោកគ្រូអ្នកគ្រូ សិក្សានុសិស្ស ប្រមាណជាង២០០នាក់ ។
លោក កែ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានឲ្យដឹងថា: អត្រាអ្នកឆ្លងជម្ងឺគ្រុនឈាមមានការថយចុះ ខណះដែលមន្ទីរ បានបើកយុទ្ធនាការអប់រំផ្សព្វផ្សាយ ស្ដីអំ ពីជម្ងឺរគ្រុនឈាម និងវិធីបង្ការនៅតែបន្តធ្វើយ៉ាងសកម្មនៅតាមមូលដ្ឋានស្រុក ក្រុងនៃខេត្តស្វាយរៀង ជាពិសេសនៅតំបន់ដែលមានការឆ្លងនូវជម្ងឺរគ្រុនឈាមនេះ។






លោកកែ រដ្ឋា បានបន្តទៀតថា: យុទ្ធនាការនេះមន្ទីរសុខាភិបាល អនុវត្តន៍គ្រប់បណ្តាស្រុកក្រុងនៃខេត្តស្វាយរៀងហើយបានផ្តោតលើចំណុចសំខាន់ៗដូចជា៖
*ការផ្សព្វផ្សាយអំពីជំងឺគ្រុនឈាម វិធីបង្ការ ការពារ បំបាត់ជំរកមូស
*ករណីសង្ស័យត្រូវបញ្ជូនអ្នកជំងឺទៅកាន់មូលដ្ឋានសុខាភិបាល ដែលនៅជិតបំផុត
*ការដាក់ថ្នាំអាបែតសម្លាប់ដង្កូវទឹកក្នុងពាងទឹកអាងទឹក
*ការបាញ់ថ្នាំសម្លាប់មូសខ្លានៅសាលារៀន មណ្ឌលសុខភាព លំនៅដ្ឋានប្រជាជន (គ្មានទឹកដក់ គ្មានដង្កូវទឹក គ្មានមូសខ្លា គ្មានជំងឺគ្រុនឈាម គ្រួសារមានសុខភាពល្អ) ។
លោកបានបន្តថា: ការចុះយុទ្ធនាការនេះ មន្ទីរសុខាភិបាលនឹងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះសុខភាព និងត្រូវបង្កើនចំពោះបញ្ហាជំងឺ គ្រុនឈាម ដែលកំពុងមានអាត្រាខ្ពស់ដែលកើតមកលើមនុស្សគ្រប់វ័យ ហេតុនេះយើងទាំងអស់គ្នាចូលរួមធ្វើអនាម័យថែរក្សាបរិស្ថាន ដើម្បីកំចាត់ជម្រកមូសខ្លា ហើយត្រូវសំរាន្តក្នុងមុងស្លៀកពាក់ ខោអាវជើងវែងដៃវែងជានិច្ច ។





លោកបានបញ្ជាក់បន្ថែមថា: បើសិនមានការសង្ស័យចំពោះកូនចៅ ត្រូវបញ្ជូនមកមណ្ឌលសុខភាព ឬមន្ទីរពេទ្យជាបន្ទាន់ ដើម្បីឲ្យក្រុមគ្រូពេទ្យធ្វើការវិនិច្ឆ័យ ធ្វើការរករោគសញ្ញាជាបន្ទាន់ដើម្បីធ្វើការព្យាបាល ។ នៅឆ្នាំ២០១៩អត្រា អ្នកឆ្លងជម្ងឺរគ្រុនឈាមមានចំនួន៣៤១នាក់ ដែលបានផ្តល់ការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យហើយ ពុំបណ្តាលឲ្យមានអ្នកស្លាប់ដោយសារជម្ងឺរនេះទេហើយយុទ្ធនាការនេះបានធ្វើជាបន្តបន្ទាប់ដោយបានអនុវត្តន៍ខ្លាំងខ្លានៅខែកក្កដានេះតែម្តង ៕ ដោយ:អ៊ុងភក្តី

No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages