(ស្វាយរៀង): នៅថ្ងៃទី២៧ ខែ កក្កដា ឆ្នាំ២០១៩
ក្រោមអធិបតីភាពលោក ឌី វិជ្ជា ប្រធានគណៈកម្មាធិការ សសយក ខេត្ត
បានអញ្ជេីញចែកវិញ្ញាប័ណប័ត្រដល់គ្រូបង្គោលបង្រៀនហែលទឹក ចំនួន៥រូប
និងពិនិត្យមើលការបង្រៀនកុមារឱ្យចេះសង្គ្រោះខ្លួនឯងពេលលង់ទឹក ក្រោមប្រធានបទ
"ចូលរួមកាត់បន្ថយករណីគ្រោះថ្នាក់លង់ទឹកចំពោះកុមារ" "NO KIDS
DROWN" ដំណាក់កាលទី៣ មានរយៈពេល ៣ថ្ងៃ ដល់ក្មួយៗសិស្សានុសិស្ស
ចំនួន ១២០នាក់ ដោយមានការបង្រៀនពី Blue Dolphin Swimming Club
សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង
នៅសាលាបឋមសិក្សាព្រះសីហនុ ក្រុងស្វាយរៀង ។
ដោយសារមើលឃើញការគ្រោះថ្នាក់ដល់អាយុជជីវិតរបស់កុមារា
កុមារី ដោយសារការលង់ទឹកបឹង ស្ទឹង ព្រែក ទន្លេ ក្នុងខេត្តស្វាយរៀងជាញឹកញាប់
សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង លោក ឌី វិជា្ជ
បានរៀបចំកម្មវិធីបង្រៀនកុមារឲ្យចេះសង្គ្រោះខ្លួនឯងពេលលង់ទឹក (NO Kids
Drown ) នេះឡើងព្រោះលោកគិតថានិងកើតមានឡើង
ចំពោះនៅករណីក្មេងៗលង់ទឹកច្រើនជាងគេ
ដើម្បីបង្រៀនកុមារឲ្យចេះសង្គ្រោះខ្លួនឯងពេលលង់ទឹក ៕ ដោយ:អ៊ុងភក្តី














No comments:
Post a Comment