(ស្វាយរៀង):
នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩ ក្រោមអធិបតីភាព
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរត្ន័ ឧបនាយករដ្ឋមន្រ្តី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង លោកជំទាវ ឯកឧត្តម ម៉ែន វិបុល
អភិបាលខេត្ត និងលោកជំទាវ ឯកឧត្តមនាយឧត្តមសេនីយ៍ម សៅ សុខា អគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស
បានអញ្ជើញជាអធិបតីក្នុងពិធី សម្ពោធឆ្លងបុស្បបុក អភិសេកព្រះបរមរូប
ព្រះករុណាព្រះមហាបរមសុកតបាទ ជ័យវរ្ម័នទី៧
វេទេយ្យទានព្រះវស្សាប្រគេនព្រះសង្ឃចំនួន៩វត្ត និងដាំកូនឈើ ជានិមិត្តរូប
ស្ថិតក្នុងវត្តទួលអង្គញ់ ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ។
ដោយមានការចូលរួមពីឯកឧត្តមជុំ ហាត
ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិតគឹម ធា សមាជិកព្រឹទ្ធសភា លោកជំទាវឈុន
សារឹម តំណាងរាស្រ្តមណ្ឌលស្វាយរៀង ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី
មន្ត្រីរាជការ និង ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។ ហើយចំពោះបុណ្យចូលព្រះវស្សា
គឺចាប់ផ្តើមពីថ្ងៃ១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ មានរយ: ពេល៣ខែ
ដែលពុទ្ធបរិស័ទ្ធ បងប្អូនខ្មែរយើងគោរពប្រតិបត្តិជារៀងរហូតមក
បច្ចុប្បន្ននេះវិស័យព្រះពុទ្ធសាសនា មានការរីកចម្រើនគួរអោយកត់សម្គាល់
ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន
បានអភិវឌ្ឍន៍ប្រទេសជាតិពីបាទដៃទទេ
ដោយចាប់ផ្តើមកសាងនិងជំរុញការអភិវឌ្ឍន៍អោយមានការរីកចម្រើនដូចសព្វថ្ងៃនេះ ។
សូមជម្រាបជូនផងដែរថា
ទេយ្យទានចំណាំព្រះវស្សាប្រគេនព្រះសង្ឃចំនួន៩វត្តរួមមាន:
-វត្តទួលអង្គញ់
-វត្តឈើទាល
-វត្តដូង
-វត្តពោធិ៍សិរី
-វត្តជាធាច
-វត្តត្រពាំងស្លា
-វត្តត្រពាំងធំ
-វត្តធ្មា
-វត្តភូមិក្រូច ៕ ដោយ:អ៊ុងភក្តី


























No comments:
Post a Comment