ពិធីសំណេះសំណាលជាមួយអប្បមាទទូទាំងប្រទេស និងជំនួយការអប្បមាទទូទាំងប្រទេស នៅខេត្តស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Saturday, August 3, 2019

ពិធីសំណេះសំណាលជាមួយអប្បមាទទូទាំងប្រទេស និងជំនួយការអប្បមាទទូទាំងប្រទេស នៅខេត្តស្វាយរៀង


(ស្វាយរៀង): នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩ ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត តំណាងឯកឧត្ដមអភិបាលខេត្ត បានអញ្ជើញចូលរួមអបអរសាទរពិធីសំណេះសំណាលរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ជាមួយអប្បមាទទូទាំងប្រទេស និងជំនួយការអប្បមាទទូទាំងប្រទេស នៅខេត្តស្វាយរៀង  ។







ដោយមានការចូលរួមពី ឯកឧត្ដម ចាន់ សុភា ប្រធាននាយកដ្ឋានបឋមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា លោក ខៀវ សំអុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង លោក លោកស្រីអនុប្រធានមន្ទីរ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោក លោកស្រីប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុង ស្រុកទាំង៨  បុគ្គលិកមន្ទីរ  នាយកសាលាគរុកោសល្យខេត្ត  និងគរុសិស្សឆ្នាំទី១ ចំនួន១៥២នាក់ ។





ក្នុងឱកាសនោះឯកឧត្តម បានរំលឹកពីតួនាទី និងភារកិច្ចគណៈកម្មការអប្បមាទ និងជំនួយការអប្បមាទ ដើម្បីចូមរួមក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ១៩ សីហា ២០១៩ នាពេលខាងមុខនេះ ដោយលទ្ធផលទទួលយកបានគឺ"ចេះប្រឡងជាប់"។
សូមបញ្ជាក់ថាឆ្នាំនេះអង្គភាពប្រឆាំងអំពើពុករលួយ(ACU) មិនបានដាក់អ្នកសង្កេតការណ៍ដំណើការប្រឡងនោះទេ ៕ ដោយ:អ៊ុងភក្តី




No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages