ឯកឧត្តមអភិបាលខេត្តស្វាយរៀង និងលោកជំទាវតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានចុះពិនិត្យវឌ្ឍនភាព​នៃការជីកប្រឡាយ​ និងការរៀបចំដាក់ប្រពន្ធលូរំដោះទឹក​ជូនដល់គ្រួសារអតីតយុទ្ធជន និវត្តន៍ជនផ្ទះ៤០០ខ្នង នៅស្រុករមាសហែក - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Thursday, October 19, 2023

ឯកឧត្តមអភិបាលខេត្តស្វាយរៀង និងលោកជំទាវតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានចុះពិនិត្យវឌ្ឍនភាព​នៃការជីកប្រឡាយ​ និងការរៀបចំដាក់ប្រពន្ធលូរំដោះទឹក​ជូនដល់គ្រួសារអតីតយុទ្ធជន និវត្តន៍ជនផ្ទះ៤០០ខ្នង នៅស្រុករមាសហែក


ឯកឧត្តមអភិបាលខេត្តស្វាយរៀង និងលោកជំទាវតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានចុះពិនិត្យវឌ្ឍនភាព​នៃការជីកប្រឡាយ​ និងការរៀបចំដាក់ប្រពន្ធលូរំដោះទឹក​ជូនដល់គ្រួសារអតីតយុទ្ធជន និវត្តន៍ជនផ្ទះ៤០០ខ្នង នៅស្រុករមាសហែក

(ស្វាយរៀង): ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង និងលោកជំទាវ​ ដួង វណ្ណា​ តំណាងរាស្ត្រមណ្ឌលស្វាយរៀង បានចុះពិនិត្យវឌ្ឍនភាព​នៃការជីកប្រឡាយ​ និងការរៀបចំដាក់ប្រពន្ធលូរំដោះទឹក​ជូនដល់គ្រួសារអតីតយុទ្ធជន និវត្តន៍ជនផ្ទះ៤០០ខ្នង ដែលទទួលបានដី និងផ្ទះជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នៅភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០២៣។

ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត បានមានប្រសាសន៍ថា: ជារៀងរាល់ឆ្នាំនារដូវភ្លៀងធ្លាក់ ជាកង្វល់របស់ប្រជាពលរដ្ឋទូទៅក៏ចាប់ផ្តើមកើតមាន ព្រោះតែពេលខ្លះពួកគាត់ត្រូវខកខាន ឬយឺតយ៉ាវការងារ ដោយសារឧបសគ្គភ្លៀងធ្លាក់ ហើយរឹតតែពិបាក គឺក្រោយពេលរាំង ក្នុងតំបន់មួយចំនួន ត្រូវស្ទះប្រឡាយ ធ្វើឲ្យទឹកលិចផ្លូវ ផលដំណាំរឹតតែបង្កឧបសគ្គថែមមួយកម្រិតទៀត។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា: ចំពោះបញ្ហាលិចលង់ភូមិឋានប្រជាពលរដ្ឋនៅតំបន់នេះ ជាកង្វល់របស់អាជ្ញាធរ ដូច្នេះជំនាញពាក់ព័ន្ធទាំងអស់ត្រូវតែរួមគ្នារិះរកឱ្យអស់គ្រប់មធ្យោបាយធ្វើយ៉ាងណា នាំទឹកឱ្យអស់ចេញពីតំបន់ទំនាប នោះការលិចលង់នឹងអាចដោះស្រាយបាន។ នៅចំពោះមុខនេះយើងត្រូវដាក់លូបន្ថែម ស្តារ កាយប្រឡាយទឹកហូរ ឱ្យបានលឿន និងមួយផ្នែកទៀតត្រូវស្តារ និងកាយប្រឡាយទឹកនេះ ឱ្យហូរទៅប្រឡាយខាងក្រោម ដើម្បីឱ្យទឹកហូរលឿន ។

ចំពោះក្នុងការរៀបចំដាក់ប្រពន្ធលូរំដោះទឹក​ជូនដល់គ្រួសារអតីតយុទ្ធជន និវត្តន៍ជនផ្ទះ៤០០ខ្នងនេះ ក្រោមការជួយឧបត្ថម្ភគាំទ្រថវិកាពីសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជារកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុករមាសហែក រួមនិងឯកឧត្តម ហុង វិណុល មេបញ្ជាររងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុករមាសហែក៕
ដោយ:ភក្ដី






















No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages