ឯកឧត្ដម ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង​ ផ្ញើសារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៦ ឈានចូល ៤៧ឆ្នាំ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Thursday, October 19, 2023

ឯកឧត្ដម ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង​ ផ្ញើសារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៦ ឈានចូល ៤៧ឆ្នាំ


ឯកឧត្ដម ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង​ ផ្ញើសារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៦ ឈានចូល ៤៧ឆ្នាំ

ក្នុងឱកាសដ៏នក្ខត្តឫក្ស មង្គលសួស្តី នៃថ្ងៃខួបកំណើត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា គម្រប់ ៤៦ឆ្នាំ ឈានចូល ៤៧ឆ្នាំ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣​ឯកឧត្តម​ ប៉េង​ ពោធិ៍សា អភិបាលខេត្តស្វាយរៀង​ និងលោកជំទាវ​ ព្រមទាំងអភិបាលរងខេត្ត​ មន្ត្រីរាជការ​ កងកម្លាំងប្រដាប់អាវុធ​ និងប្រជាពលរដ្ឋខេត្តស្វាយរៀង​ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃ វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សាការពារ និងសូមប្រោសប្រទាននូវសព្វសាធុការពរ បវរមហាប្រសើរ សិរីសួស្ដី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនចំពោះ សម្តេចមហាបវរធិបតី និងលោកជំទាវ ព្រមទាំងបុត្រ។

ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ យើងខ្ញុំសូមសម្ដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជូនចំពោះ សម្តេចមហាបវរធិបតី ដែលបានយកអស់កម្លាំងកាយចិត្ត និងបញ្ញាស្មារតី ពុះពាររាល់ឧបសគ្គក្នុងការចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពពេញលេញ ក្នុងការការពារបូរណភាពទឹកដី ការពារអធិបតេយ្យភាពជាតិ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ ស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។

ស្ថិតក្នុងឱកាសដ៏មហោឡារិក ប្រកបដោយក្តីសោមនស្សរីករាយនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ សម្តេចមហា​បវរធិបតី និង លោកជំទាវ ព្រមទាំងបុត្រ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ បញ្ញាញាណវាងវៃ ដើម្បីបន្តបេសកកម្មដ៏ឧត្តុង្គឧត្តម បម្រើជាតិមាតុភូមិដ៏បវរនៃយើង និងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕





No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages