ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងបាន ចុះពិនិត្យផ្ទៀងផ្ទាត់និងស្រាវជ្រាវភាពអនាធិបតេយ្យរំលោភទន្ទ្រានកាន់កាប់ឈូសឆាយ និងហ៊ុំព័ទ្ធដីព្រៃធ្វើជាកម្មសិទ្ធិនៅស្ថានីយផ្សព្វផ្សាយនិងស្ដារព្រៃឈើ ក្រសាំងស្ថិតនៅក្នុងឃុំអណ្ដូងត្របែក ឃុំត្រស់ ឃុំក្រសាំង ស្រុករមាសហែក
នៅរសៀលថ្ងៃពុធ ៣ រោច ខែអស្សុជ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងបានអញ្ជើញចូលរួមនៅក្នុងការចុះពិនិត្យផ្ទៀងផ្ទាត់និងស្រាវជ្រាវភាពអនាធិបតេយ្យរំលោភទន្ទ្រានកាន់កាប់ឈូសឆាយ និងហ៊ុំព័ទ្ធដីព្រៃធ្វើជាកម្មសិទ្ធិនៅស្ថានីយផ្សព្វផ្សាយនិងស្ដារព្រៃឈើ
ក្រសាំងស្ថិតនៅក្នុងឃុំអណ្ដូងត្របែក ឃុំត្រស់ ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង
ក្នុងការចុះផ្ទៀងផ្ទាត់នេះផងដែរក៏មានការអញ្ជើញចូលរួមពី: លោក ហម សារាវុធ អនុប្រធានរដ្ឋបាលព្រៃឈើ, លោក គឹម សុបុណ្យ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ចំការព្រៃដាំ និងព្រៃឯកជន,លោក កង គឹមលី អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ចំការព្រៃដាំ និងព្រៃឯកជន, លោក អ៊ុក សារ៉ាប្រធានការិយាល័យពង្រឹងការអនុវត្តច្បាប់និង
អភិបាលកិច្ច, លោក ព្រាប សំ ប្រធានការិយាល័យកសិ-រុក្ខកម្ម ,លោក អ៊ាត សុជាតិ អនុប្រធានការិយាល័យរដ្ឋបាល និងផែនការ,លោកពិន វុធ មន្ត្រីជាប់កិច្ចសន្យា ព្រមទាំងលោកស្រីមេឃុំ និងមន្ត្រីដែលពាក់ព័ន្ធជាច្រើនរូបទៀត។
នៅក្នុងការចុះពិនិត្យ និងផ្ទៀងផ្ទាត់ខាងលេីនេះដែរមន្ត្រីជំនាញក៏បានបង្ហោះត្រូនដេីម្បីយកនូវភាពជាក់ស្តែងនៅលេីដីចំនួន៥កន្លែង។ ក្រុមការងារថ្នាក់ជាតិមន្ត្រីជំនាញ និងមន្ត្រីសូរិយោដីបានសហការណ៍គ្នាយ៉ាងស្អិតរមូតក្នុងការរៀបចំផ្តិតយក(GPS)ជៀសវាងការចុះពិនិត្យមិនបានត្រឹមត្រូវ និងរាយការណ៍ខុសទីតាំង។
ឯកឧត្តម ម៉ែន អេង មានប្រសាសន៍ថា
ប្រជាពលរដ្ឋមិនត្រូវធ្វេីលេីសពីបន្ទាត់ក្រហមនោះទេ ដូច្នេះត្រូវមានការយោគយល់ និងស្តាប់ពី
អាជ្ញាធរដែនដី ដែលមានរដ្ឋបាលស្រុកជាអ្នកសម្របសម្រួល។ ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងក៏បានមានប្រសាសន៍បន្តថាទាំងអភិបាលខេត្តចាស់ អភិបាលខេត្តថ្មីគឺលោកមានចិត្តអំណត់អត់ធ្មត់ និងយោគយល់អធ្យាស្រ័យចំពោះបងប្អូនប្រជាពលរដ្ឋខ្លាំងណាស់។
គួរបញ្ជាក់ផងដែរថាដីដែលបងប្អូនកំពុងតែរុករានទន្ទ្រានកាន់កាប់នេះគឺជាដីរដ្ឋ ដែលជាដីស្ថានីយ៍ផ្សព្វផ្សាយស្ដារព្រៃឈើក្រសាំង គឺមិនមែនជាដីដែលនៅសេសសល់ទំនេរនោះទេ។ ដីនេះគឺស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម
រុក្ខប្រមាញ់ និងនេសាទ។












No comments:
Post a Comment