ពិធីចុះអនុស្សរណៈយោគយល់គ្នារវាង វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង និងក្រុមហ៊ុន ហ្សាវហ៊ួយហ្វីលធ័រ ឯ.ក - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Thursday, November 2, 2023

ពិធីចុះអនុស្សរណៈយោគយល់គ្នារវាង វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង និងក្រុមហ៊ុន ហ្សាវហ៊ួយហ្វីលធ័រ ឯ.ក

 

ពិធីចុះអនុស្សរណៈយោគយល់គ្នារវាង វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង និងក្រុមហ៊ុន ហ្សាវហ៊ួយហ្វីលធ័រ ឯ.ក



(ស្វាយរៀង): លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុង ពិធីចុះអនុស្សរណៈយោគយល់គ្នារវាង វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង និងក្រុមហ៊ុន ហ្សាវហ៊ួយហ្វីលធ័រ ឯ.ក នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលធ្វើនៅសាលប្រជុំ នៃវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ខេត្តស្វាយរៀង។


លោក មុត ចិន្ដា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន បានអោយដឹងថា: វិទ្យាស្ថានបានបណ្តុះបណ្តាលជំនាញបច្ចេកទេសចាប់ពីកម្រិត វិញ្ញាបនបត្រ រហូតដល់កម្រិតវិស្វករ បរិញ្ញាបត្របច្ចេកវិទ្យា លើជំនាញជាច្រើនដូចជា អគ្គិសនី អេឡិចត្រូនិក មេកាដូនិក មេកានិកឧស្សាហកម្ម វិទ្យាសាស្ត្រកុំព្យូទ័រ មេកានិករថយន្ត បរិក្ខារត្រជាក់ ផ្សារអគ្គិសនី ប្រព័ន្ធបញ្ហាម៉ូទ័រ គណនេយ្យ និងមានជំនាញជាច្រើនទៀត ស្របតាមតម្រូវការទីផ្សារ។


លោកបានបន្តថា: បច្ចុប្បន្ន សិស្ស-និស្សិត កំពុងសិក្សាសរុបចំនួន ១៣២៨នាក់ ស្រីចំនួន៣៨៥នាក់  ជារៀងរាល់ឆ្នាំមានសិស្ស និស្សិតចុះឈ្មោះចូលរៀន និងបញ្ចប់ការសិក្សាប្រមាណ ១០០០នាក់ (ចាប់ពីកម្រិតវិញ្ញាបនបត្រ ដល់កម្រិតបរិញ្ញាបត្របច្ចេកវិទ្យា)។ ដោយឡែកឆ្នាំសិក្សាថ្មីនេះ តទៅ វិទ្យាស្ថាននឹងធ្វើការជ្រើសរើសសិស្ស និស្សិតចូលរៀន ប្រមាណ ២០០០នាក់ ដើម្បីបំពេញនូវ តម្រូវការក្នុងទីផ្សារ និងស្របតាមហេដ្ឋារចនាសម្ព័ន្ធដែលបានសាង់សង់រួចជាស្រេច។


លោកក៏បានបញ្ជាក់ថា: វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន និង ក្រុមហ៊ុន ហ្សាវហ៊ួយហ្វីលធ័រ ឯ.ក នឹងចូលរួមជាមួយគ្នាក្នុងការបំប៉ន សមត្ថភាពគ្រូបន្ថែម ការបំប៉នសមត្ថភាពសិស្ស និស្សិត ការបន្តទទួលសិស្ស ចុះកម្មសិក្សា និងការងារ ការបណ្តុះបណ្តាល បំប៉នសមត្ថភាពកម្មករ បុគ្គលិក ក្រុមហ៊ុនហ្សា ហួយ ហ្វីលធ័រ និងកិច្ចសហការតាមរូបភាពផ្សេងទៀត ក្នុងករណីមានតម្រូវការចាំបាច់។


មានប្រសាសន៍ក្នុងឱកាសនោះ លោកបណ្ឌិត តូច ប៉ូលីវ៉ា បានលើកឡើងថា: ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដោយបានកំណត់អាទិភាព មនុស្ស ផ្លូវ ភ្លើង ទឹក និងបច្ចេកវិទ្យា ទាំងនេះបានបង្ហាញឱ្យឃើញច្បាស់អំពីការគិតគូររបស់ថ្នាក់ដឹកនាំប្រទេស អំពីភាពរីកចម្រើន ត្រូវពឹងផ្អែកលើធនធានមនុស្ស និងបច្ចេកវិទ្យា ។


លោកបណ្ឌិតបានបន្តថា: ការចុះអនុស្សរណៈរវាងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង និងក្រុមហ៊ុនហ្សាវហ៊ួយហ្វីលធ័រ គឺជាវឌ្ឍនភាពថ្មីមួយទៀត ដែលវិស័យឯកជន និងវិស័យសាធារណៈ បានធ្វើការជាមួយគ្នា យ៉ាងស្អិតរមួត ក្នុងន័យលើកកម្ពស់ផលិតភាពការងារ និងការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ហើយក្នុងគោលបំណងរួមនៃការចុះអនុស្សរណៈយោគយល់គ្នានាថ្ងៃនេះ ដើម្បីបង្កើនឱកាសសម្រាប់សិស្សនិស្សិត វិទ្យាស្ថានចុះកម្មសិក្សា និងទទួលបានការងារ ស្របតាមជំនាញនិងចំណេះដឹងរបស់ខ្លួននិងផ្តល់ឱកាសឱ្យសិស្សនិស្សិតចុះទស្សនកិច្ចសិក្សា និងពង្រឹងសមត្ថភាពគ្រូរបស់វិទ្យាស្ថានតាមរយៈការចុះហាត់ការជាមួយអ្នកជំនាញមកពីបរទេសនៅក្នុងរោងចក្រ (Returned to Industry Scheme (RIS), ព្រមទាំងបណ្តុះបណ្តាលបុគ្កលិក  អ្នកបច្ចេកទេសរបស់ក្រុមហ៊ុន តាមរយៈការពង្រឹងជំនាញបន្ថែម Work based Learning (WBL) ការបណ្តុះបណ្តាលជំនាញថ្មី (Reskilling) ថែមទាំងផ្តល់អាហារូបករណ៍សិក្សាដល់និស្សិត (វិភាគទានរបស់ក្រុមហ៊ុន) ពង្រឹងកែលម្អកម្មវិធីសិក្សា បង្កើនកិច្ចសហប្រតិបត្តិការផ្សេងៗទៀត ផងដែរ ។


ក្នុងពិធីនេះមានការចូលរួមពី ៖ លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលជីវៈខេត្ត លោកប្រធានមន្ទីរផែនការខេត្ត លោកប្រធានមន្ទីរព៌តមានខេត្ត ក្រុមការងារក្រុមហ៊ុន ហ្សាវហ៊ួយហ្វីលធ័រ លោកគ្រូ-អ្នកគ្រូ សិក្សានុសិស្ស និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕

ដោយ:ភក្ដី

















No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages