មន្ទីរសុខាភិបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាតម្រង់ទិសស្ដីពីការរៀបចំផែនទីបង្ហាញផ្លូវ ស្ដីពីការគ្រប់គ្រង និងបង្ការភាពពិការភ្នែក ឆ្នាំ២០២៤-២០៣០ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Wednesday, March 6, 2024

មន្ទីរសុខាភិបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាតម្រង់ទិសស្ដីពីការរៀបចំផែនទីបង្ហាញផ្លូវ ស្ដីពីការគ្រប់គ្រង និងបង្ការភាពពិការភ្នែក ឆ្នាំ២០២៤-២០៣០

 


មន្ទីរសុខាភិបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាតម្រង់ទិសស្ដីពីការរៀបចំផែនទីបង្ហាញផ្លូវ ស្ដីពីការគ្រប់គ្រង និងបង្ការភាពពិការភ្នែក ឆ្នាំ២០២៤-២០៣០

(ស្វាយរៀង): នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាតម្រង់ទិសស្ដីពីការរៀបចំផែនទីបង្ហាញផ្លូវ ស្ដីពីការគ្រប់គ្រង និងបង្ការភាពពិការភ្នែក ឆ្នាំ២០២៤-២០៣០ នៅមន្ទីរសុខាភិបាលខេត្តស្វាយរៀង។

ពិធីនេះក៏មានការចូលរួមពីលោកសាស្ត្រាចារ្យជំនួយ ដោរ សីហា អនុប្រធានកម្មវិធីជាតិសុខភាពភ្នែក លោក ប៉ុល សម្បត្តិ ប្រធានអង្គការមូលនិធិថែទាំភ្នែក(ECF)កម្ពុជា លោកវេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាលខេត្ត លោកវេជ្ជបណ្ឌិត ថោង អ៊ុំសុធា អនុប្រធានមន្ទីរសុខាភិបាល លោក-លោកស្រីសាស្ត្រាចារ្យ វេជ្ជបណ្ឌិត និងអស់លោក លោកស្រីតំណាងអង្គការជាតិ និងអន្តរជាតិ។

នៅក្នុងឱកាសនោះដែរឯកឧត្តម ម៉ែន អេង សូមកោតសរសើរដោយស្មោះ និងអបអរសាទរចំពោះសមិទ្ធិផលដែលខេត្តស្វាយរៀង ទទួលបានទាំងការបម្រើសេវាសុខភាព ជាពិសេសសុខភាពភ្នែកជូនប្រជាពលរដ្ឋនៅតាមសហគមន៍នៅក្នុងខេត្ត។ ផែនទីបង្ហាញផ្លូវនេះ ជាមូលដ្ឋានគ្រឹះសម្រាប់យកទៅបង្កើតជាផែនការប្រតិបត្តិ និងផែនការសកម្មភាពប្រចាំឆ្នាំ ដើម្បី អនុវត្តនូវការផ្ដល់សេវាសុខភាពថែទាំព្យាបាលសុខភាពភ្នែក ជូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលា និងនៅគ្រប់ទិសទីក្នុងខេត្ត។

ឯកឧត្តមអភិបាលរងខេត្ត មានប្រសាសន៍បន្តថា: ត្រូវអនុវត្តយុទ្ធសាស្រ្តគន្លឹះ ដែលក្រសួងសុខាភិបាល បានដាក់ចេញក្នុងការពង្រឹងមណ្ឌលសុខភាព ពង្រឹងគុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមធម៌តាមមន្ទីរពេទ្យស្រុក ខេត្ត និងពង្រឹងស្ថាប័ន តាមរយៈបន្តខិតខំចូលរួមរៀនសូត្រ បង្កើនសមត្ថភាពទាំងបច្ចេកទេសវេជ្ជសាស្ត្រ រួមទាំងចូលរួម ឱ្យបានទូលំទូលាយវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ ប្រធានមន្ទីរសុខាភិបាល។

ឯកឧត្តម ម៉ែន អេង បានផ្តល់ចំណុចសំខាន់ៗមួយចំនួនចំពោះការគ្រប់គ្រង និងបង្ការភាពពិការភ្នែកដូចជា៖

១- បន្តយន្តការ និងអនុវត្តសកម្មភាពដែលមានស្រាប់ និងរៀបចំផែនទីបង្ហាញផ្លូវ ស្តីពីការគ្រប់គ្រង និងបង្ការភាពពិការភ្នែកដោយធានាបាននូវការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍។

២- លើកកម្ពស់ការចូលរបស់សហគមន៍ក្នុងការបង្ការភាពពិការភ្នែកនិងគំហើញចុះខ្សោយដែលអាចជៀសវា ងបាន ជាពិសេសក្នុងចំណោមប្រជាជនដែលងាយរងគ្រោះបំផុត ដូចជាទារកកើតមិនគ្រប់ខែសិស្សសាលា ស្រ្តី មនុស្សពិការ មនុស្សដែលមានអាយុចាប់ពី៥០ឆ្នាំ និងគ្រប់ក្រុមអាយុទាំងអស់ដែលមាន បញ្ហាគំហើញចុះខ្សោយ។

៣- ធ្វើទំនើបកម្មនិងពង្រីកបន្ថែម ផ្នែកចក្ខុរោគ ប្រកបដោយនវានុវត្តន៍ ឌីជីថល និងគុណភាព។

៤- ជំរុញការអនុវត្តគម្រោងពង្រឹងគុណភាពពង្រីកវិសាលភាពសេវាសុខភាពភ្នែកឱ្យបានប្រគៀកជាមួយ សហគមជាពិសេសបង្កើតថ្មី និងពង្រឹងមណ្ឌលស្តាគំហើញ ការធ្វើសមាហរន្តកម្មនៃការថែទាំសុខភាពភ្នែ កបឋមនៅមណ្ឌលសុខភាពនិងប៉ុស្តិសុខភាព។

៥- សូមឱ្យមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់គោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈក្នុងការផ្តល់សេវា ជូនប្រជាជននៅក្នុងមូលដ្ឋាន។

៦- ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូដែលមានស្រាប់ និងពង្រីកជាមួយដៃគូថ្មីៗថែមទៀត៕

ដោយ:ភក្ដី














No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages