ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង បានជួបសំណេះសំណាលជាមួយសិស្សមកពីគ្រួសារមានបណ្ណសមធម៌ និងគ្រួសារងាយរងហានិភ័យ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Wednesday, March 6, 2024

ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង បានជួបសំណេះសំណាលជាមួយសិស្សមកពីគ្រួសារមានបណ្ណសមធម៌ និងគ្រួសារងាយរងហានិភ័យ


 

ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង បានជួបសំណេះសំណាលជាមួយសិស្សមកពីគ្រួសារមានបណ្ណសមធម៌ និងគ្រួសារងាយរងហានិភ័យ

(ស្វាយរៀង): នៅព្រឹកថ្ងៃពុធ ទី៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសិស្សមកពីគ្រួសារមានបណ្ណសមធម៌ និងគ្រួសារងាយរងហានិភ័យ កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ជំហានទី១ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង។

នៅក្នុងពិធីនេះមានការចូលរួមពីលោក មុត ចិន្តា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង លោក អ៊ូ សុខឿន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត លោក កែវ ច័ន្ទលី ប្រធានមន្ទីរព័ត៌មានខេត្ត Mr. Jiang Renshuang ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខាតថាយអឺរ Mr. Tian Kexu អគ្គនាយកធនធានមនុស្សប្រចាំសាលាអាស៊ីអាគ្នេយ៍ ក្រុមហ៊ុនខាតថាយអឺរ កញ្ញា អន ចន្ធា អ្នកគ្រប់គ្រងការងារធនធានមនុស្ស ក្រុមហ៊ុន ខាតថាយអឺ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ទៀត។

លោក មុត ចិន្តា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន បានថ្លែងអំណរគុណជអនេក ចំពោះក្រុមហ៊ុន ខាតថាយអឺ ដែលបានសហការជាមួយវិទ្យាស្ថាន គ្រប់ជ្រុងជ្រោយដោយបានផ្តល់នូវការចុះកម្មសិក្សា និងការងារចំពោះសិស្ស និស្សិត ការពង្រឹងសមត្ថភាពគ្របច្ចេកទេស ការបណ្តុះបណ្តាលកម្មករ និយោជិត ដោយមានការចូលរួមពីភាគីទាំងពីរ ការផ្តល់ អាហារូបករណ៍សម្រាប់និស្សិតវិទ្យាស្ថាន សម្រាប់កម្មវិធីបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស TVET 1.5M។

ឯកឧត្តម ម៉ែន អេង មានប្រសាសន៍អោយដឹងថា: ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស គឺជាគន្លឹះសំខាន់បំផុត ដែលអាចបង្កើនផលិតភាព ការងារ បំពេញក្តីស្រមៃរបស់អ្នកវិនិយោគ និងបង្កើនប្រាក់កម្រៃសម្រាប់និយោជិក កម្មករផងដែរ។ កម្មវិធីបណ្តុះ ប ណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក៏ផ្តល់ឱកាសដល់យុវជន យុវនារី ដែលបានសិក្សាតិចតួចនៅសាលាចំណេះដឹងទូទៅ ឱ្យមានឱកាសសិក្សារៀនសូត្រ ទាំងជំនាញ បច្ចេកទេស និងជំនាញរស់នៅប្រចាំថ្ងៃផងដែរ ជាពិសេសក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនេះ នឹងអាចបន្តការ សិក្សាកម្រិតទី២ បន្តទៀតប្រសិនបើមានបំណងចង់សិក្សាបន្ត។ កម្មវិធីនេះជាចំណុចយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលអាចនាំកម្ពុជាពីប្រទេស ដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិត ខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តមអភិបាលរងខេត្ត បានផ្តល់ជាអនុសាសន៍សំខាន់ៗមួយចំនួន ដល់វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ដូចជា៖

 ⁃ ខិតខំបន្តជ្រើសរើសសិស្សកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជី វៈ និងបច្ចេកទេស TVET 1.5M(1.5លាននាក់) ក្រុមគោលដៅមកពីគ្រួសារមានប័ណ្ណសមធម៌ និងគ្រួសារងាយ រងហានិភ័យ ឱ្យបានគ្រប់ចំនួន។

 ⁃ ខិតខំស្រាវជ្រាវ ពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យស្របតាមបច្ចេកវិទ្យាដែលកំពុងតែរីកចម្រើនរៀងរាល់ថ្ងៃ។

 ⁃ ខិតខំបណ្តុះបណ្តាលដល់បងប្អូនៗ ក្មួយៗដែលមកសិក្សារៀនសូត្រ ឱ្យមានសមត្ថភាពជំនាញគ្រប់គ្រាន់ និងមានសីលធម៌ គុណធម៌។

 ⁃ ខិតខំសហការជាមួយវិស័យឯកជន ក្នុងការពង្រីកវិសាលភាពរបស់ខ្លួនដើម្បីសិក្ខាកាម សិស្ស និស្សិត ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាល មានកន្លែងកម្មសិក្សា និងការងារ៕

ដោយ:ភក្ដី















No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages