ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងបានអនុញ្ញាតឱ្យឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ និងសមាជិក សមាជិការសមាគម ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Saturday, March 30, 2024

ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងបានអនុញ្ញាតឱ្យឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ និងសមាជិក សមាជិការសមាគម ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ

 

(ខេត្តស្វាយរៀង): នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែមីនាឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងបានអនុញ្ញាតឱ្យឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ និងសមាជិក  សមាជិការសមាគម  ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ។


ឯកឧត្តម ស៊ូម សារឿន  បានលើកឡើងអំពីចក្ខុវិស័យរបស់សមាគម  គឺមានគោលបំណងផ្តល់ក្តីសង្ឃឹមទៅដល់ជនងាយរងគ្រោះមានដូចជាកុមារកំព្រា ចាស់ជរាគ្មានទីពឹង និងស្ត្រី មេម៉ាយក្រីក្រ  ជាដេីម។ទន្ទឹមនោះ  បេសកម្ម នៃការប្រមូលមូនិធិដែលជាជំនួយមនុស្សធម៌របស់សប្បុរសជនក្នុង និងក្រៅប្រទេស និងប្រើប្រាស់មូលនិធិទាំងនេះសម្រាប់សកម្មភាពមនុស្សធម៌ និងសប្បុរសធម៌ ព្រមទាំងកែលម្អគុណភាពជីវិតរបស់ជនងាយរងគ្រោះនៅក្នុងសង្គមតាមរយៈការផ្តល់នូវក្តីស្រលាញ់  ការខ្វាយខ្វល់ និងការយកចិត្តទុកដាក់ទៅដល់ពួកគាត់ដោយមិនគិតពីវប្បធម៌ សាសនា និន្នាការនយោបាយអ្វីឡេីយ។ 


ឯកឧត្តមបន្តថា  ក្នុងនាមប្រធានសមាគម រាជសីហ៍   និងសមាជិកសមាជិការសមាគមទាំងអស់  សូមថ្លែងនូវការអរគុណចំពោះឯកឧត្តមអភិបាលខេត្តដែលបានអនុញ្ញាឲ្យសមាគមនិងសមាជិក  មាជិការ  បានចូលជួបសម្តែងការគួសម  និងផ្តលឱកាសដល់សមាគមរាជសីហ៍បានរាយការណ៍អំពីសមិទ្ធផលការងារមនុស្សធម៌ដែលសម្រេចបានកន្លងមក។  


មានប្រសាន៍ក្នុងឱកាសនោះ ដែរ  ឯកឧត្តអភិបាលខេត្តបានថ្លែងនូវការគាំទ្រចំពោះសមាគមរាជសីហ៍ ទិសដៅសកម្មភាពមនុស្សធម៌តាមរយៈការផ្តល់នូវក្តីស្រលាញ់ ការខ្វាយខ្វល់ និងការយកចិត្តទុកដាក់ទៅដល់ជនងាយរងគ្រោះ  គ្រួសារក្រ  និងសកម្មភាពមនុស្សធម៌ផ្សេងៗជាច្រេីនទៀត នៅខេត្តស្វាយរៀង។ 


ឯកឧត្តមអភិបាលខេត្តក៏បាន ថ្លែងអំណរគុណចំពោះ សមាគមរាជសីហ៍ដែលបានឧបត្ថម្ភំណោយមួយចំនួនដូចជា៖  អង្ករចំនួន១០០០គីឡូ,មី ៥០កេស ,ទឹកបរិសុទ្ធវីតាល់១០០កេស,ទឹកត្រី៥០យួរ,ទឹកស៉ីអ៉ីវ៥០យួរ  និងត្រីខកំប៉ុង ចំនួន៥០ដុំ  ផ្តល់ជូនដល់រដ្ឋបាលខេត្តស្វាយរៀងសម្រាប់ប្រេីប្រាស់ក្នុងសកម្មភាពការងារមនុស្សធម៌ផងដែរ៕

ដោយ:ភក្ដី
















No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages