លោក​ ម៉ែន​ អេង​ បានដឹកនាំក្រុមការងារ​ ចុះត្រួតពិនិត្យ​ ប្រឡាយ​ ស្រះទឹក​ អណ្តូងទឹក​ជូនប្រជាពលរដ្ឋនារដូវប្រាំង​ ក្នុងភូមិសាស្ត្រស្រុកកំពង់រោទិ៍ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Monday, April 29, 2024

លោក​ ម៉ែន​ អេង​ បានដឹកនាំក្រុមការងារ​ ចុះត្រួតពិនិត្យ​ ប្រឡាយ​ ស្រះទឹក​ អណ្តូងទឹក​ជូនប្រជាពលរដ្ឋនារដូវប្រាំង​ ក្នុងភូមិសាស្ត្រស្រុកកំពង់រោទិ៍


 លោក​ ម៉ែន​ អេង​ បានដឹកនាំក្រុមការងារ​ ចុះត្រួតពិនិត្យ​ ប្រឡាយ​ ស្រះទឹក​ អណ្តូងទឹក​ជូនប្រជាពលរដ្ឋនារដូវប្រាំង​ ក្នុងភូមិសាស្ត្រស្រុកកំពង់រោទិ៍


(ស្វាយរៀង): ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤ លោក​ ម៉ែន​ អេង​ អភិបាលរងខេត្តស្វាយរៀង តំណាតំណាងឧត្តមអភិបាលខេត្ត បានអញ្ជេីញដឹកនាំក្រុមការងារ​ ចុះត្រួតពិនិត្យ​ ប្រឡាយ​ ស្រះទឹក​ អណ្តូងទឹក​ជូនប្រជាពលរដ្ឋនារដូវប្រាំង​ ក្នុងភូមិសាស្ត្រស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ហើយក្នុងការចុះត្រួតពិនិត្យ​ នេះផងដែរ​ ក៏មានការអញ្ជេីញចូលរួមពី​លោក​ សុខ​ សុទ្ធាវុធ​ ប្រធានមន្ទីរកសិកម្ម​  រុក្ខាប្រមាញ់​និងនេសាទខេត្ត ​ លោក​ កែវ​ ច័ន្ទលី​ ប្រធានមន្ទីរព័ត៌មានខេត្ត​ លោក​ សំ​ នីតូ​ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ​ លោក​ ឃុត​ គីម​ អភិបាលរងស្រុកកំពង់រោទិ៍​ លោកស្រី​ សំ​ កញ្ញា​ មេឃុំបន្ទាយក្រាំង​ និងមន្ត្រីដែលពាក់ព័ន្ធជាច្រេីនរូបទៀត។ 


លោក​ ម៉ែន​ អេង​ បានមានប្រសាសន៍ថា​: ទុក្ខកង្វល់របស់ប្រជាជន​ គឺជាទុក្ខកង្វល់របស់មន្ត្រីគ្រប់លំដាប់ថ្នាក់​ ដូច្នេះហេីយ​ រាល់ពេលដែលប្រជាពលរដ្ឋ​ បងប្អូន​ ពូមីង​ ជួបទុក្ខគឺត្រូវតែមានមន្ត្រីចុះជួយ​ សួរសុខទុក្ខ​  សម្របសម្រួលឱ្យការរស់នៅរបស់បងប្អូន​បានស្រួលជាប្រចាំ​ និងដោះស្រាយជូនបងប្អូនបានទាន់ពេលវេលា។


លោកមានប្រសាសន៍បន្តថា​ គ្រប់មន្ទីរដែលពាក់ព័ន្ធត្រូវធ្វេីការសហការគ្នាដេីម្បីទទួលបានទិន្នន័យពីថ្នាក់ឃុំ​-សង្កាត់​ ក្រុង​ ស្រុក​ ដែលមានបញ្ហាជួបគ្រោះរាំងស្ងួត​ ឬខ្វះខាតទឹកប្រេីប្រាស់ជាដេីម​ ឬឃុំសង្កាត់ដែលកំពុងប្រឈមនឹងបញ្ហានេះ​ដេីម្បីដោះស្រាយ​ និងត្រៀមបង្កាជូនបងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា។  ជាចុងក្រោយលោក ម៉ែន​ អេង​ មមានប្រសាសន៍ផ្តាំផ្ញើដីអោយប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ខ្ពស់ពីសុខភាព​ ញាំទឹកឱ្យបានច្រេីនព្រោះថាពេលនេះអាកាសធាតុក្ដៅខ្លាំងណាស់៕

ដោយ:ភក្ដី


















No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages