គម្រោងភូមិមរតកថ្លែងអំណរគុណបងប្អូនអតិថិជនដែលទទួលបានប្លង់រួចរាល់ និងបង្កាន់ដៃទទួលប្លង់រឹងទាំងជាង 500ប្លង់នៅសង្កាត់ចេកក្រុងស្វាយរៀង
m
(ខេត្តស្វាយរៀង): នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ គម្រោងភូមិមរតកបានប្រារព្ធពិធីថ្លែងអំណរគុណចំពោះបងប្អូនអតិថិជនដែលទទួលបានប្លង់រួចរាល់ និងបង្កាន់ដៃទទួលប្លង់រឹងទាំងជាង ៥០០ប្លង់បានអនុគ្រោះនាពេលកន្លងមក និង៣០០ប្លង់ទៀតនៅក្នុងភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង បាននឹងកំពុងរៀបចំចេញជូននៅត្រីមាសទី២ឆ្នាំ២០២៤នេះ។
លោក មា សុផល អគ្គនាយកភូមិមរតកបានមានប្រសាសន៍ឲ្យដឹងថា: ជារៀងរាល់សប្តាហ៍តទៅមុខ យើងនឹងបន្តចេញប័ណ្ណប្លង់រឹងជូនអតិថិជនគឺនៅមានរយៈពេល ៧ខែទៀតដែលយើងបានប្តេជ្ញាដល់ចុងឆ្នាំ២០២៤នេះ ត្រូវចេញប័ណ្ណកម្មសិទ្ធិប្លង់រឹងរួមទាំងនៅមរតកថ្មស និងមរតកមានជ័យយ៉ាងហោចណាស់អោយបាន ៩០%។ លោកបានបន្តថា: ថ្ងៃនេះលោក
សូមគោរពអរគុណយ៉ាងជ្រាលជ្រៅផងដែរ ជូនចំពោះថ្នាក់ដឹកនាំខេត្តស្វាយរៀង ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំមូលដ្ឋានផ្ទាល់ តែងតែអនុគ្រោះ ផ្តល់ឱកាស សហការណ៍ ជាក់ស្តែងដើមឆ្នាំ២០២៤យើងបានចេញប័ណ្ណកម្មសិទ្ធិខ្ទង់ ១៩០ប្លង់ ឥលូវកើនដល់ជាង ៨០០ប្លង់ គិតត្រឹមចុងត្រីមាសទីពីរ ឆ្នាំ២០២៤នេះ។
លោកបានបន្ថែមទៀតថា: សម្រាប់ថ្ងៃនេះតំណាងក្រុមការងារ និងក្រុមជាងផ្នែកសំណង់កំពុងទទួលបានការងារធ្វើ មកវិញក្រោយការជាប់គាំងដ៏លំបាកក្នុងឆ្នាំ២០២៣ គឺសូមគោរព ថ្លែងអំណរគុណយ៉ាងក្រៃលែង ដែលបងប្អូនមានចិត្តធម៌ មេត្តា ករុណា ផ្តល់កំលាំងចិត្តដល់បងប្អូនយើងគ្រប់ៗគ្នាបន្តបង្កើនកំលាំងការងារអោយល្អប្រសើរមកវិញ។ នាពេលកន្លងមក
គម្រោងយើងក៏នៅមានចំណុចអសកម្មមួយចំនួន ដែលត្រូវបន្តដោះស្រាយ និងការយឺតយ៉ាវនៅបន្តមានទាំងការចេញប័ណ្ណកម្មសិទ្ធិ និងសំណង់ តែយើងនឹងធ្វើអោយបានគ្រប់ជ្រុងជ្រោយក្នុងពេលវេលាដ៏ខ្លីខាងមុខ។ ទោះបីជាយ៉ាងណាក៏ដោយ ការចូលរួមរបស់បងប្អូនយ៉ាងច្រើនកុះករ ក៏បង្ហាញពីបំណងយ៉ាងច្បាស់ ដែលបងប្អូនបន្តការគាំទ្រ ចូលមករស់នៅ សាងសង់ ជាលំនៅឋាន ដ៏អ៊ូអរនាអនាគតដ៏ខ្លីខាងមុខ។
លោកស្រី ឃួន សុភ័ណ្ឌ ចៅសង្កាត់ចេក បានមានប្រសាសន៍ឲ្យដឹងផងដែរថា: គម្រោងភូមិមរតក នាពេលបច្ចុប្បន្ននេះពិតជាបានប្រគល់ប្លង់បណ័្ណកម្មសិទ្ធិជូនដល់អតិថិជនប្រាកដមែនពីព្រោះលោកស្រីក៏បានចុះហត្ថលេខាលើលិខិតស្នាមរួចហើយផងដែរ។
លោកស្រីបានបញ្ជាក់ថា: ដោយសារស្ថានភាពសេដ្ឋកិច្ចដូច្នេះហើយទើបមានការយឺតយ៉ាវប៉ុន្តែដើរយឺតគឺវាប្រសើរជាងមិនដើរពុំបានធ្វើអ្វីសោះ។ លោកស្រីក៏សូមថ្លែងអំណរគុណចំពោះគ្រោងភូមិមរតកដែលបានមកអភិវឌ្ឍន៍តំបន់នេះឲ្យមានការរីកចំរើនហើយនៅពេលបងប្អូនទទួលបានប័ណ្ណកម្មសិទ្ធិរួចសូមបហប្អូនជួយចូលរួមសាងសង់ក៏ដូចជាដាំដំណាំផ្សេងៗនៅក្នុងដីរបស់ខ្លួនដើម្បីឲ្យដីក្នុងតំបន់នេះមានភាពស្រស់បំព្រងគឺមានន័យថាចូលរួមអភិវឌ្ឍន៍នៅមូលដ្ឋានរបស់ខ្លួនធ្វើឲ្យសេដ្ឋកិច្ចមានកំណើនទៅថ្ងៃអនាគត៕ ដោយ:ភក្ដី

















No comments:
Post a Comment