លោក​ ម៉ែន​ អេង​ អភិបាលរងខេត្តស្វាយរៀង​ បានដឹកនាំបេីកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍន:ភាពការងារប្រចាំខែមេសា​ ឆ្នាំ២០២៤​ របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Monday, April 29, 2024

លោក​ ម៉ែន​ អេង​ អភិបាលរងខេត្តស្វាយរៀង​ បានដឹកនាំបេីកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍន:ភាពការងារប្រចាំខែមេសា​ ឆ្នាំ២០២៤​ របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង


 លោក​ ម៉ែន​ អេង​ អភិបាលរងខេត្តស្វាយរៀង​ បានដឹកនាំបេីកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍន:ភាពការងារប្រចាំខែមេសា​ ឆ្នាំ២០២៤​ របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង


(ស្វាយរៀង): នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤ លោក​ ម៉ែន​ អេង​ អភិបាលរងខេត្តស្វាយរៀង​ បានដឹកនាំបេីកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍន:ភាពការងារប្រចាំខែមេសា​ ឆ្នាំ២០២៤​ របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជេីញចូលរួមពី​ លោក​ កែវ​ ច័ន្ទលី​ ប្រធានមន្ទីរព័ត៌មាន និងមន្ត្រីមន្ទីរព័ត៌មានខេត្តស្វាយរៀងជាច្រេីនរូបទៀត។ 


លោក​ ម៉ែន​ អេង​ អភិបាលរងខេត្តស្វាយរៀង​ បានមានប្រសាសន៍ក្នុងអង្គប្រជុំថា​ បានធ្វើការកោតសរសើរដល់ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការតាមការិយាល័យជំនាញទាំងអស់ ដែលបានខិតខំចុះយកព័ត៌មានជាប្រចាំនិងផលិតព័ត៌មានទៅផ្សព្វផ្សាយជូនថ្នាក់ដឹកនាំ និងនាំយកព័ត៌មាននៅតាមមូលដ្ឋាន ទៅផ្សព្វផ្សាយជូនថ្នាក់ដឹកនាំវិញ។


លោក​ ម៉ែន​ អេង​ បានមានប្រសាសន៍បន្តថា​ ក្រោមម្លប់សន្តិភាព​ យេីងមានពេលវេលាគ្រប់គ្រាន់នៅក្នុងការតាមដានព័ត៌មាន​ យេីងមានពេលវេលាគ្រប់គ្រាន់​នៅក្នុងការប្រកបការងារ​ជាប្រចាំ​ថ្ងៃយេីងមានសិទ្ធិបញ្ចេញមតិ​ និងការចូលរួមតាមដានរឿងសង្គមជាតិថែមទៀតផង​។  ក្នុងនាមជាបងប្អូន​ ជាក្រុមការងារ​ ត្រូវចូលរួមសហការគ្នាដោយយកចិត្តទុកដាក់ខ្ពស់ក្នុងការប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ​ ត្រឹមត្រូវ​ ទៅតាមតួនាទីរៀងៗខ្លួន​ និងធ្វេីការបង្កេីតនូវមាតិកាក្នុងការផ្សព្វផ្សាយព័ត៌មាន​ជាប្រចាំផងដែរ៕

ដោយ:ភក្ដី














No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages