ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងជំរុញដល់អ្នកសារព័ត៌មានទាំងអស់នៅខេត្តស្វាយរៀង ត្រូវផ្សព្វផ្សាយព័ត៌មានដែលពិតមានក្រមសីលធម៌វិជ្ជាជីវៈ ហើយមានប្រយោជន៍ដល់សង្គមជាតិនិងប្រជាពលរដ្ឋនៅមូលដ្ឋាន - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Wednesday, April 10, 2024

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងជំរុញដល់អ្នកសារព័ត៌មានទាំងអស់នៅខេត្តស្វាយរៀង ត្រូវផ្សព្វផ្សាយព័ត៌មានដែលពិតមានក្រមសីលធម៌វិជ្ជាជីវៈ ហើយមានប្រយោជន៍ដល់សង្គមជាតិនិងប្រជាពលរដ្ឋនៅមូលដ្ឋាន

 


(ខេត្តស្វាយរៀង): ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងជំរុញដល់អ្នកសារព័ត៌មានទាំងអស់នៅខេត្តស្វាយរៀង ត្រូវផ្សព្វផ្សាយព័ត៌មានដែលពិតមានក្រមសីលធម៌វិជ្ជាជីវៈ ហើយមានប្រយោជន៍ដល់សង្គមជាតិនិងប្រជាពលរដ្ឋនៅមូលដ្ឋាន។ ព្រោះការផ្សព្វផ្សាយព័ត៌មានដែលត្រឹមត្រូវ វានឹងក្លាយទៅជាមូលដ្ឋានយ៉ាងសំខាន់ ក្នុងការជួយតម្រង់ទិសជួយកែលម្អ ការរិះគន់ដើម្បីស្ថាបនា ប៉ុន្តែមិនមែនជារបៀបការរិះគន់ ដើម្បីជាន់ពន្លិចនោះទ្បើយ ឬក៏ដើម្បីយកប្រជាប្រិយភាពនោះឡើយ។


ការថ្លែងបែបនេះ របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងក្នុងឱកាសដែលលោកបានអញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្ត និងអ្នកសារព័ត៌មានដែលកំពុងអនុវត្តការងារនៅខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១០ ខែមេសាឆ្នាំ២០២៤ នៅមន្ទីរព័ត៌មានខេត្ត។


ឯកឧត្តម នេត្រ ភក្ត្រា ក៏បានបន្តថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្ដេច ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិនិងថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ហើយរយៈពេល៧ខែមកនេះរាជរដ្ឋាភិបាលដែលបានប្រសូតចេញ ក្រោមការដឹកនាំ សម្ដេចធិបតីបានដាក់ចុះគោលនយោបាយជាអតិភាព និងវិធានការគន្លឹះជាច្រើន នូវដំណើរប្រក្រតីភាពសង្គមយើងក៏ដូចជាការបន្តអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចម្រើន បន្តពីសម្ដេចតេជោហ៊ុន សែន អតីតជានាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភានីតិកាលទី៥។


ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា អ្នកសារព័ត៌មានគឺមានតួនាទីសំខាន់ណាស់ក្នុងការនាំសារពីថ្នាក់ជាតិ មកថ្នាក់ក្រោមជាតិ ពីប្រជាពលរដ្ឋមកថ្នាក់ដឹកនាំ ពីថ្នាក់ដឹកនាំទៅកាន់ប្រជាពលរដ្ឋឲ្យបានដឹងអំពីការអភិវឌ្ឍរបស់ប្រទេសជាតិ ក៏ដូចជាទុក្ខកង្វល់នានានៅមូលដ្ឋានតាមរយៈប្រពន្ធ័ផ្សព្វផ្សាយដែលមាននៅក្នុងខេត្តស្វាយរៀង។ប្រជាពលរដ្ឋក៏ដូចជាអ្នកសារព័ត៌មាន មន្ត្រីរាជការសុទ្ធតែស្នេហាជាតិគ្មានអ្នកណាមួយក្បត់ជាតិនោះទេ ដូច្នេះវិជ្ជាជីវៈនិងស្នេហាជាតិគឺជាកត្តាដ៏សំខាន់ដែលយើងមិនអាចកាត់ផ្ដាច់មួយណាបានឡើយ។


បន្ថែមលើកពីនេះ ឯកឧត្តម បានជំរុញដល់មន្ទីរព័ត៌មាន ខេត្តត្រូវគ្រប់គ្រងប្រពន្ធ័ផ្សព្វផ្សាយក្នុងខេត្ត ឲ្យបានជាប់ល្អ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ជូនដល់ប្រជាពលរដ្ឋក្នុងខេត្ត ព្រមទាំងបន្តពង្រឹងសាមគ្គីភាពបំពេញកិច្ចការងារក្នុងក្របខណ្ឌមន្ទីរព័ត៌មាន ដោយផ្តោតសំខាន់លើការងារបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពបន្តដល់មន្រ្តី ដើម្បីត្រៀមរៀបចំអ្នកបន្តវេនជំនួស មន្រ្តីដែលចូលនិវត្តន៍ផងដែរ៕ ដោយ:ភក្ដី


































No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages