ឯកឧត្តម សេង សីលា អភិបាលរងខេត្តស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្ត បានអមដំណើរលោក ម៉ែន ភារម្យអគ្គនាយករង នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីចុះពិនិត្យ វាយតម្លៃសមិទ្ធកម្មនូវ ផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម ២០២១-២០២៥ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Tuesday, April 9, 2024

ឯកឧត្តម សេង សីលា អភិបាលរងខេត្តស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្ត បានអមដំណើរលោក ម៉ែន ភារម្យអគ្គនាយករង នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីចុះពិនិត្យ វាយតម្លៃសមិទ្ធកម្មនូវ ផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម ២០២១-២០២៥

 


នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម សេង សីលា អភិបាលរងខេត្តស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្ត បានអមដំណើរលោក ម៉ែន ភារម្យអគ្គនាយករង នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីចុះពិនិត្យ វាយតម្លៃសមិទ្ធកម្មនូវ ផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម ២០២១-២០២៥ នៅក្នុងឱកាសនោះក៏មានការចូលរួមពីគណះប្រតិភូក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍ខេត្តស្វាយរៀង។


ចំពោះទីតាំងដែលត្រូវចុះពិនិត្យ និងវាយតម្លៃផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម ២០២១-២០២៥ ចំនួន០៥ ទីតាំងរួមមាន៖

1). សាងសង់មណ្ឌលព័ត៌មានទេសចរណ៍នៅលើទីតាំងដែលសាលាខេត្តបានកំណត់ទុកអោយមន្ទីរទេសចរណ៍។

2). រៀបចំច្រាំងទន្លេ ស្ទឹង ព្រែក និងកែលម្អ ថែទាំសួនច្បារ ក្នុងក្រុង។

3). សិក្សា និងរៀបចំបង្គន់អនាម័យសាធារណៈក្នុងក្រុង។

4). រៀបចំកែសម្រួលផែនទីទេសចរណ៍ខេត្តស្វាយរៀងនិងលើកស្លាកផ្ទាំងប៉ាណូផ្សព្វផ្សាយតាមតំបន់សំខាន់ៗក្នុងខេត្ត។

5). អភិវឌ្ឍន៍ផ្លូវលំចូលទស្សនា នៅតំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិ រមណីយដ្ឋានទេសចរណ៍ ប្រាសាទព្រៃបាសាក់៕ 

ដោយ:ភក្ដី















No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages