ដំណើរការបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៤ នៅខេត្តស្វាយរៀង មានអង្គបោះឆ្នោត ៥១៨នាក់ មានមណ្ឌលនិងការិយាល័យចំនួន៨ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Sunday, May 26, 2024

ដំណើរការបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៤ នៅខេត្តស្វាយរៀង មានអង្គបោះឆ្នោត ៥១៨នាក់ មានមណ្ឌលនិងការិយាល័យចំនួន៨

 ដំណើរការបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៤ នៅខេត្តស្វាយរៀង មានអង្គបោះឆ្នោត ៥១៨នាក់ មានមណ្ឌលនិងការិយាល័យចំនួន៨

(ស្វាយរៀង)៖ ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នៅខេត្តស្វាយរៀង ចាប់តាំងពីម៉ោង៧និង០០នាទីព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ មានសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់នៅក្នុងតំណែង ដែលអង្គបោះឆ្នោតបានមកចូលរួមបោះឆ្នោតនៅតាមមណ្ឌល និងការិយាល័យទាំង៨ ស្រុក-ក្រុង។


សូមជម្រាបជូនថា: បោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៤ ជាការបោះឆ្នោតអសកល ដែលមានអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ នៅក្នុងមុខតំណែងចូលរួមបោះឆ្នោតប៉ុណ្ណោះ។ ហើយចំពោះការងារសន្តិសុខសណ្ដាប់ធ្នាប់ តាមមណ្ឌលនិងការិយាល័យទាំង៨ ស្រុក ក្រុង នៅខេត្តស្វាយរៀង បានប្រព្រឹត្តទៅដោយរលូនមានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់នោះឡើយ។


សូមបញ្ជាក់ថា: សម្រាប់ខេត្តស្វាយរៀងវិញ មាន៨ក្រុង-ស្រុក ៨០ឃុំ-សង្កាត់ និងមានមណ្ឌល៨ និងការិយាល័យចំនួន៨ សមាជិកអង្គបោះឆ្នោត ៥១៨នាក់ និងស្ត្រី ១៣០នាក់ និងគណបក្សនយោបាយចូលរួមចំនួនន៤រួមមាន៖ ១.គណបក្សប្រជាជាកម្ពុជា, ២.គណបក្សឆន្ទៈខ្មែរ, ៣.គណបក្សកម្លាំងជាតិ, ៤.គណបក្សហ៊្វុនស៊ិនប៉ិច។  និងមានអ្នកសង្កេតការជាតិចំនួន៥៩នាក់ មាន៤សមាគមរួមមាន: សហភាពសហព័ន្ធយុវជនកម្ពុជា (ហៅកាត់ថា ស ស យ ក), សមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តស្វាយរៀង, សមាគមរាជសី ,សមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្ត៕

ដោយ:ភក្ដី























No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages