ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្តស្វាយរៀង បានអញ្ជើញជួបសំណេះសំណាល និងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារបន្តក្នុងខែមិថុនា ឆ្នាំ២០២៤ នៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Thursday, May 16, 2024

ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្តស្វាយរៀង បានអញ្ជើញជួបសំណេះសំណាល និងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារបន្តក្នុងខែមិថុនា ឆ្នាំ២០២៤ នៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង


 នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្តស្វាយរៀង បានអញ្ជើញជួបសំណេះសំណាល និងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារបន្តក្នុងខែមិថុនា ឆ្នាំ២០២៤ នៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង ពិធីនេះមានការចូលរួមពីលោក អ៊ូ សុខឿន ប្រធានមន្ទីរការងារ លោក មុត ចិន្តា នាយកវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត លោក-លោកស្រីអនុប្រធានមន្ទីរ និងមន្ត្រីជាច្រើនអ្នកទៀត។

ខេត្តស្វាយរៀងគិតត្រឹមខែមេសាឆ្នាំ២០២៤នេះ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១២កន្លែង បាននិងកំពុងដំណើរការចំនួន៩ ដែលមានសហគ្រាសគ្រឹះស្ថានដែលបានចុះបញ្ជីនៅមន្ទីរសរុបចំនួន ២៩៣កន្លែង មានកម្មករនិយោជិតសរុបចំនួន ៩៤,៧១៣នាក់ ស្រីចំនួន ៥៥,៩២៩នាក់  ក្នុងនោះមានកម្មករនិយោជិតខ្មែរ ចំនួន ៩១,៤១០នាក់ ស្រីចំនួន ៥៥,១៧៤នាក់ បរទេសសរុប ចំនួន ៣,៣០៣នាក់ ស្រីចំនួន ៧៥៥នាក់ ។

ដើម្បីអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឲ្យទទួលបាននូវជោគជ័យស្របតាមយុទ្ធសាស្រ្ត បញ្ចកោណដំណាក់កាលទី១ កម្មវិធីគោលនយោបាយ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញនូវយុទ្ធ សាស្រ្តអាទិភាពចំនួន៥រួមមាន៖

 ⁃ ការអភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមនីយកម្ម នៃទំនាក់ទំនងវិជ្ជាជីវៈ

 ⁃ ការអភិវឌ្ឍការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

 ⁃ ការអភិវឌ្ឍមុខរបរនិងការងារ

 ⁃ ការអភិវឌ្ឍរបបសន្តិសុខសង្គម សម្រាប់ជនទាំងឡាយដែលស្ថិតក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ

 ⁃ ការពង្រឹងអភិបាលកិច្ចល្អ៕  ដោយ:ភក្ដី


























No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages