កិច្ចប្រជុំត្រួតពិនិត្យការងារការគ្រប់គ្រងគ្រោះមហន្តរាយ និងការងារអតីតយុទ្ធជននៅខេត្តស្វាយរៀង និងចូលរួមអបអរសាទរខួបលើកទី១៧ នៃការបង្កើតសមាគមអតីតយុទ្ធជនកម្ពុជា - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Friday, May 10, 2024

កិច្ចប្រជុំត្រួតពិនិត្យការងារការគ្រប់គ្រងគ្រោះមហន្តរាយ និងការងារអតីតយុទ្ធជននៅខេត្តស្វាយរៀង និងចូលរួមអបអរសាទរខួបលើកទី១៧ នៃការបង្កើតសមាគមអតីតយុទ្ធជនកម្ពុជា

 កិច្ចប្រជុំត្រួតពិនិត្យការងារការគ្រប់គ្រងគ្រោះមហន្តរាយ និងការងារអតីតយុទ្ធជននៅខេត្តស្វាយរៀង និងចូលរួមអបអរសាទរខួបលើកទី១៧ នៃការបង្កើតសមាគមអតីតយុទ្ធជនកម្ពុជា


(ស្វាយរៀង): នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំស្នងការនគរបាលខេត្ត ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ(គ.ជ.គ.ម.) និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍ពាក់ព័ន្ធផលប៉ះពាល់គ្រោះមហន្តរាយ និងការងារអតីតយុទ្ធជន នៅក្នុងភូមិសាស្ត្រ ខេត្តស្វាយរៀង រយៈពេល៤ខែ គិតចាប់ពីខែមករា ដល់ ខែមេសា ឆ្នាំ២០២៤ និងចូលរួមអបអរសាទរខួបលើកទី១៧ ថ្ងៃបង្កើតសមាគមអតីតយុទ្ធជនកម្ពុជា។


កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តម អភិបាលរងខេត្ត លោកស្នងការ ស្នងការរងនគរបាលខេត្ត លោកប្រធានមន្ទីរពាក់ព័ន្ធក្នុងខេត្ត លោកនាយ នាយរងការិយាល័យ លោកអធិការនគរបាលក្រុង-ស្រុក លោកមេបញ្ជាការផ្នែកសឹករងក្រុង-ស្រុក លោកមេបញ្ជការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក លោក លោកស្រីមេឃុំចៅសង្កាត់ និងលោក លោកស្រីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៨០ប៉ុស្តិ៍  និងន្ត្រីពាក់ព័ន្ធជាច្រើនអ្នកទៀត។


មានប្រសាសន៍ស្វាគមន៍ទៅកាន់កិច្ចប្រជុំនេះ ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម បានផ្ដាំផ្ញើដល់រដ្ឋបាលខេត្ត អាជ្ញាធរដែនដី ពិសេសគណៈកម្មការសមាគមអតីតយុវជន គ្រប់លំដាប់ថ្នាក់នៅទូទាំងខេត្តស្វាយរៀង ត្រូវបន្តខិតខំបន្ថែមទៀត ក្នុងការគ្រប់គ្រងឲ្យបានរាល់ឧបទវហេតុនានាដែលជាគ្រោះមហន្តរាយធំបំផុតសម្រាប់សង្គមជាតិយើង ពិសេសត្រូវយកចិត្តទុកដាក់បន្តមើលថែទាំសុខទុក្ខជីវភាពរស់នៅរបស់អតីតយុទ្ធជនយើង ក្នុងនោះត្រូវពង្រឹងស្ថាប័នមន្ទីរអង្គភាពនានា ដែលចងសម្ព័ន្ធមេត្រីភាពជាមួយបងប្អូនអតីតយុទ្ធជនកំពុងរស់នៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ដើម្បីបង្កគ្រប់លក្ខណៈសម្បត្តិឱ្យបងប្អូនរស់នៅប្រកបដោយជីវភាពល្អប្រសើរ ។


ឯកឧត្តម គន់ គីម មានប្រសាសន៍បន្តថា ការងារអតីតយុទ្ធជន មន្ទីរ-អង្គភាពពាក់ព័ន្ធ ក៏ដូចជាសមាគមអតីតយុទ្ធជនកម្ពុជាគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត បានខិតខំយកចិត្តទុកដាក់បំផុត ក្នុងការដោះស្រាយបញ្ហាសំណើសំណូមពររបស់បងប្អូនអតីតយុទ្ធជន ទាំងក្នុងក្របខ័ណ្ឌជីវភាពរស់នៅ និងការអនុវត្តក្របខ័ណ្ឌគោលនយោបាយផ្សេងៗ ជាពិសេសក្នុងការពង្រឹងប្រសិទ្ធភាពនៃនីតិវិធី នៃការបើកផ្ដល់ថវិកាបេឡាមរណៈសង្រ្គោះ ប្រាក់របបសន្តិសុខសង្គមប្រចាំខែ និងប្រាក់របបឧបត្ថម្ភផ្សេងៗ ជូនអតីតយុទ្ធជន ស្របតាមបទដ្ឋានថ្មីៗរបស់រាជរដ្ឋាភិបាល បានទាន់ពេលវេលា ហើយជាការកត់សម្គាល់ តាមរយៈរបាយការណ៍របស់សមាគម ខ្ញុំមើលឃើញថា កន្លងមកពុំមានបងប្អូនគ្រួសារអតីតយុទ្ធជនយើងណាម្នាក់ជួបប្រទះនូវការលំបាក ហើយមិនទទួលបានការយកចិត្តទុកដាក់ និងដោះស្រាយពីសមាគមអតីតយុទ្ធជនរបស់យើងនោះទេ។


ឯកឧត្តមអភិបាលខេត្តបានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក និងមានតម្លៃអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារគ្រប់គ្រងគ្រោះមហន្តរាយ និងការងារអតីតយុទ្ធជន ក្នុងខេត្តស្វាយរៀង នាពេលនេះ ។


ឯកឧត្តមបន្តថា ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចតេជោប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចធិបតី នាយករដ្ឋមន្ត្រី ក្នុងការគាំទ្រដល់យើងខ្ញុំទាំងអស់គ្នាជាអាជ្ញាធរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ដើម្បីឈានទៅពង្រឹងប្រសិទ្ធភាពការងារឲ្យបានកាន់តែជោគជ័យថែមទៀតឆ្លើយតបចំពោះគ្រោះមហន្តរាយផ្សេងៗ ក៏ដូចជាការងារដែលបម្រើឲ្យផលប្រយោជន៍របស់បងប្អូនអតីតយុទ្ធជន៕

ដោយ:ភក្ដី





















No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages