អាជ្ញាធរខេត្តស្វាយរៀង ចុះពិនិត្យការស្ដារអូរសង្គ្រោះស្រូវប្រាំង ចំណុចអូពាម ស្រុកកំពង់រោទិ៍ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Wednesday, May 8, 2024

អាជ្ញាធរខេត្តស្វាយរៀង ចុះពិនិត្យការស្ដារអូរសង្គ្រោះស្រូវប្រាំង ចំណុចអូពាម ស្រុកកំពង់រោទិ៍

 


អាជ្ញាធរខេត្តស្វាយរៀង ចុះពិនិត្យការស្ដារអូរសង្គ្រោះស្រូវប្រាំង ចំណុចអូពាម ស្រុកកំពង់រោទិ៍


(ស្វាយរៀង): ថ្ងៃពុធ ទី៨ ខែឧសភា ឆ្នាំ២០២៤​ ឯកឧត្តម​ ម៉ែន អេង នឹងឯកឧត្តម​ សេង សីលា អភិបាលរងខេត្តស្វាយរៀង បានចុះពិនិត្យការស្ដារអូរសង្គ្រោះស្រូវប្រាំងពីចំណុចបង្គោលព្រំដែនលេខ២១៥(បួនមុខ)​ មកទិសខាងកើតទល់នឹងចំណុចអូពាម ស្ថិតនៅភូមិជប់ព្រីង ឃុំថ្មី ស្រុកកំពង់រោទិ៍ នៅក្នុងការចុះពិនិត្យនេះក៏មានការចូលរួមពី​ លោក កែវ ច័ន្ទលី បប្រធានមន្ទីរព័ត៌មានខេត្ត លោក​ ឃុត​ គីម​ អភិបាលរងស្រុកកំពង់រោទិ៍​ និងមន្ត្រីដែលពាក់ព័ន្ធ។


ការស្ដារប្រឡាយនេះមន្ទីរធនធាតុទឹកនិងឧតុនិយមខេត្តបានយកអេស្កាវទ័ចំនួនមួយគ្រឿង មកជួយជីកនិងស្ដារហើយមានការជួយឧបត្ថម្ភប្រេងពីរប្រជាពលរដ្ឋដែលមានដីស្រែជាប់មាត់អូរ​ ប្រជាពលរដ្ឋសរុប៧០គ្រួសារ ដែលមានបណ្ដោយប្រវែង២៨៥០ម៉ែត្រ​ ទទឹង​៣.៥០ម៉ែត្រ ជម្រៅ២ម៉ែត្រ​ ផ្ទៃដីសរុប១០២ហិចតា ។

​ 

តាមអ្វីដែលប្រជាពលរដ្ឋបានលេីកឡេីងថា ពួកគាត់សេចក្តីត្រេកអរនេះមិនអាចមានអ្វីមកប្រៀបផ្ទឹមបានទេ​ គឺមានទឹកសម្រាប់ស្រោចស្រពស្រូវរដូវប្រាំងរបស់គាត់បានទាន់ពេលវេលា​ ហេីយសម្រាប់ស្រែខ្លះ​ ក៏បានចាប់ផ្តេីមធ្វេីឡេីងវិញ​ ព្រោះដោយហេតុថា​ មានទឹកគ្រប់គ្រាន់ក្នុងការធ្វេីស្រូវ​ ទោះជាក្នុងរដូវប្រាំងក៏ដោយ​ គាត់ក៏បានបន្តថា​ សូមគោរពអរគុណដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ដែលបានស្វះស្វែងរកដំណោះស្រាយជូនពួកគាត់​ ឱ្យមានស្នាមញញឹម​ និងក្តីសង្ឃឹមមួយនេះ៕

ដោយ:ភក្ដី










No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages