ពិធីសំណេះសំណាល និងបំពាក់ឯកសណ្ឋានដល់ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា ប្រចាំវិទ្យាល័យ ហ៊ុនសែន សាមគ្គីដូនស - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Wednesday, July 3, 2024

ពិធីសំណេះសំណាល និងបំពាក់ឯកសណ្ឋានដល់ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា ប្រចាំវិទ្យាល័យ ហ៊ុនសែន សាមគ្គីដូនស

 


ពិធីសំណេះសំណាល និងបំពាក់ឯកសណ្ឋានដល់ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា ប្រចាំវិទ្យាល័យ ហ៊ុនសែន សាមគ្គីដូនស


នៅថ្ងៃ ពុធ ទី ០៣ ខែ កក្កដា ឆ្នាំ ២០២៤ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយ លោកជំទាវ ពៅ សុភាព   ហេរញ្ញឹកគណៈកម្មាធិការសាខា តំណាងឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការ សាខា និងសហការី បានបន្តចុះសំណេះសំណាល និងបំពាក់ឯកសណ្ឋានដល់ទីប្រឹក្សា យុវជនកាកបាទក្រហមកម្ពុជា ប្រចាំវិទ្យាល័យ ហ៊ុនសែន សាមគ្គីដូនស ចំនួន ៣២ នាក់ ស្រ្តី ១៦ នាក់ បន្ទាប់ពីសាខាបានជ្រើសរើស និងបណ្តុះបណ្តាល អំពីចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម សកម្មភាពនានារបស់កាកបាទក្រហម និងវិជ្ជាសង្គ្រោះបឋមរួចមក ។ ក្នុងគោលបំណងដើម្បីឲ្យយុវជនដែលបានទទួលវគ្គបណ្តុះបណ្តាលរួចយកចំណេះដឹងទាំងអស់ទៅផ្សព្វផ្សាយបន្តដល់មិត្តភ័ក្តិ សិស្សានុសិស្សក្នុងសាលា ព្រមទាំងយកវិជ្ជាសង្គ្រោះបឋមជាមូលដ្ឋាន ជួយគ្នានៅពេលមានគ្រោះថ្នាក់ផ្សេងៗកើតឡើង និងចូលរួមក្នុងសកម្មភាពមនុស្សធម៌ និងសង្គម ។ ក្នុង     ឱកាសនោះ លោកជំទាវ ពៅ សុភាព បានលើកឡើងថា ដើម្បីអភិវឌ្ឍធនធានមនុស្ស ក្នុងការបំរើសេវាកម្មមនុស្សធម៌ និងចូលរួមការងារក្នុងសង្គមសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងបានផ្តល់វគ្គបណ្តុះបណ្តាល ចំណេះដឹងជាមូលដ្ឋានរួចមក ហើយការបំពាក់ឯកសណ្ឋានដល់ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា ចំនួន ៣២ នាក់ នាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់គណៈកម្មាធិការសាខា ក៏ជាការកសាងធនធានមនុស្សបន្តវេនរបស់សមាគមជាតិកាកបាទក្រហមកម្ពុជា ដែលជាស្ថាប័នមនុស្សធម៌ធំជាងគេក្នុងព្រះរាជា     ណាចក្រកម្ពុជា និងជាជំនួយការឱ្យអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌ ។ ហើយដើម្បីត្រៀមខ្លួនអនុវត្តឱ្យបានល្អក្នុងនាមជាយុវជនកាកបាទក្រហមកម្ពុជា និងអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត   ប៊ុន រ៉ានី ហ៊ុនសែន  ប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវ ពៅ សុភាព បានផ្តាំផ្ញើរដល់ក្មួយៗ ជាទំពាំងស្នងប្ញស្សី ជាអ្នកបន្តវេនក្នុងសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ត្រូវគោរពវិន័យសាលា ខិតខំរៀនសូត្រឱ្យបានពូកែ និងធ្វើជាគម្រូល្អក្នុងស្រទាប់យុវវ័យ ត្រូវផ្សព្វផ្សាយពីគោលការណ៍គ្រឹះនៃចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម និងពីសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងសាលា និងសហគមន៍ ។ ចូលរួមបន្តការអប់រំសុខភាពអនាម័យ បង្ការជំងឺឆ្លង ក៏ដូចជាគ្រោះថ្នាក់នៃគ្រឿងញៀន ចូលរួមសកម្មភាពមនុស្សធម៌ក្នុងសាលា ដូចជាជួយដល់មិត្តយុវសិស្សក្រីក្រ រៀនខ្សោយ  ធ្វើជាគំរូល្អក្នុងការគោរពច្បាប់ចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ និងពិការភាពដោយសារគ្រោះថ្នាក់ចរាចរណ៍មានទំនាក់ទំនងស្មើភាពក្នុងជួរយុវជន  ដោយសហការល្អ ចែករំលែកបទពិសោធន៍រវាងគ្នាទៅវិញទៅមក ។ ហើយតួនាទី ភារកិច្ចខាងលើនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ក្មួយៗ  ជាសមាជិកយុវជនកាកបាទក្រហមកម្ពុជា ទាំងអស់ដោយត្រូវប្រកាន់ខ្ជាប់ខ្ជួន ដើម្បីកិត្តិយសសេចក្តីថ្លៃថ្នូររបស់ក្មួយៗ និងកិត្យានុភាពរបស់កាកបាទក្រហមកម្ពុជាយើង ។


























No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages