កិច្ចប្រជុំពិភាក្សាលេីការដោះស្រាយបញ្ហាអគ្គីសនី ក្នុងស្រុករមាសហែក - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Tuesday, July 2, 2024

កិច្ចប្រជុំពិភាក្សាលេីការដោះស្រាយបញ្ហាអគ្គីសនី ក្នុងស្រុករមាសហែក

 


កិច្ចប្រជុំពិភាក្សាលេីការដោះស្រាយបញ្ហាអគ្គីសនី ក្នុងស្រុករមាសហែក


(ស្វាយរៀង): នាព្រឹកថ្ងៃអង្គារ ទី២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងតំណាងឯកឧត្តម អភិបាលខេត្ត បានអញ្ជេីញក្នុងកិច្ចប្រជុំពិភាក្សាលេីការដោះស្រាយបញ្ហាអគ្គីសនី ក្នុងស្រុករមាសហែក ក្រោមធិបតីភាពឯកឧត្តម តេង សុខុមាល អនុប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ។ 


ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជេីញចូលរួមពី ប្រតិភូអមដំណេីរ អាជ្ញាធរអគ្គិសនី , លោកប្រធានមន្ទីរព័ត៌មានខេត្ត លោក ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត លោកប្រធានអគ្គិសនីខេត្ត លោកអភិបាលស្រុក -អភិបាលរងស្រុក   លោកមេឃុំកំពង់ត្រាច   និងមន្ត្រីដែរពាក់ព័ន្ធជាច្រេីនរូបទៀត។   


នាឱកាសនោះ ឯកឧត្តម ម៉ែន អេង មានប្រសាសន៍ ក្នុងការដោះស្រាយនោះថា រឿងនីមួយៗគឺសុទ្ធតែមាន ហេតុ និងផល ដេីមហេតុ ដេីមចម ដូច្នេះបញ្ហារបស់បងប្អូ នដែលបានលេីកឡេីងនៅថ្ងៃនេះគឺថ្នាក់ដឹកនាំមិនទុកចោលនោះទេ និងបានដោះស្រាយជួនបងប្អូន អាជីវករ ប្រជាពលរដ្ឋ ដែលរស់នៅផ្សារកំពង់ត្រាច ឱ្យបានទាន់ពេលវេលាជាដាច់ខាត។


ឯកឧត្តម តេង សុខុមាល អនុប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានមានប្រសាសន៍ក្នុងកិច្ចប្រជុំនេះថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ជាពិសេស អភិបាលខេត្ត អភិបាលរងខេត្ត អភិបាលស្រុក ដែលបានស្វះស្វែង   រកដំណោះស្រាយជូនបងប្អូនប្រជាពលនៅស្រុករមាសហែក។ ឯកឧត្តម បានបន្ថែមថា នៅពេលដែលយេីងធ្វេីសកម្មភាពអ្វីមួយដែលទាក់ទងនឹងការប្រេីប្រាស់អគ្គិសនី ត្រូវតែធ្វេីការជម្រាបជូនទៅបងប្អូនប្រជាពលរដ្ឋជាមុនសិន តែបេីវាកេីតឡេីងដោយធម្មជាតិ ក្នុងនាមអាជ្ញាធរអគ្គិសនីកម្ពុជា   និងមន្ត្រីថ្នាក់ក្រោមជាតិត្រូវរកដំណោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។


ជាលទ្ធផលនៃអង្គប្រជុំ គឺខាងក្រុមការងារអនុប្រធានអគ្គិសនីកម្ពុជា នឹងចុះទៅទីតាំងអនុវត្តន៍ជូនប្រជាពលរដ្ឋ ដេីម្បីបានដឹងច្បាស់ បញ្ហាអគ្គីសនីឡេីងគីឡូនេះ បណ្តាលមកពីបញ្ហាអ្វីឱ្យពិតប្រាកដ និងធ្វេីការជួបជុំជាមួយប្រជាពលរដ្ឋដែលមានបញ្ហាអគ្គិសនីជម្រាបពីដំណោះស្រាយ   និងលទ្ធផល៕  ដោយ:ភក្ដី












No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages