ថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្ត បានអញ្ជេីញចូលរួមសម្របសម្រួលបញ្ហាអគ្គីសនី ជាមួយប្រជាពលរដ្ឋ អាជីវករ ដែលរស់នៅក្នុងផ្សារ កំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ក្នុងកម្មវិធីនេះ ក៏មានការអញ្ជេីញចូលរួមពី លោកប្រធានមន្ទីរព័ត៌មានខេត្ត លោកអភិបាលស្រុក -អភិបាលរងស្រុក នាយករដ្ឋបាលស្រុក លោកមេឃុំកំពង់ត្រាច និងប្រជាពលរដ្ឋដែលបានចូលរួមជាច្រេីននាក់ទៀត។
នាឱកាសនោះ ឯកឧត្តម ម៉ែន អេង មានប្រសាសន៍ ក្នុងការដោះស្រាយនោះថា រឿងនីមួយៗគឺសុទ្ធតែមាន ហេតុ និងផល ដេីមហេតុ ដេីមចម ដូច្នេះបញ្ហារបស់បងប្អូ នដែលបានលេីកឡេីងនៅថ្ងៃនេះគឺថ្នាក់ដឹកនាំមិនទុកចោលនោះទេ និងបានដោះស្រាយជួនបងប្អូន អាជីវករ ប្រជាពលរដ្ឋ ដែលរស់នៅផ្សារកំពង់ត្រាច ឱ្យបានទាន់ពេលវេលាជាដាច់ខាត។ ប្រជាពលរដ្ឋក៏បានលេីកឡេីងពីភាពសប្បាយចិត្តរីករាយជាមួយនឹងលទ្ធផលដែលនឹងសម្រេចបាននៅពេលខាងមុខឆាប់ៗនេះ។
បន្ថែមពីនេះប្រជាពលរដ្ឋដែលបានចូលរួមក្នុងកិច្ចប្រជុំនេះក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ជាពិសេស អភិបាលខេត្ត អភិបាលរងខេត្ត លោកអភិបាលស្រុក ដែលបានស្វះស្វែង រកដំណោះស្រាយជួនពួកគាត់ គ្រប់ពេលប្រជាពលរដ្ឋជួបទុក្ខលំបាក៕ ដោយ:ភក្ដី











No comments:
Post a Comment