ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមអភិបាលខេត្ត បានអញ្ជេីញចុះប្រគល់ប្លង់ដីជូនរដ្ឋបាលឃុំច្រេស ក៏ដូចជាប្រជាពលរដ្ឋនៅឃុំច្រេស ស្រុកចន្ទ្រា - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Monday, July 1, 2024

ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមអភិបាលខេត្ត បានអញ្ជេីញចុះប្រគល់ប្លង់ដីជូនរដ្ឋបាលឃុំច្រេស ក៏ដូចជាប្រជាពលរដ្ឋនៅឃុំច្រេស ស្រុកចន្ទ្រា

 


នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមអភិបាលខេត្ត បានអញ្ជេីញចុះប្រគល់ប្លង់ដីជូនរដ្ឋបាលឃុំច្រេស ក៏ដូចជាប្រជាពលរដ្ឋនៅឃុំច្រេស ស្រុកចន្ទ្រា ក្នុងការប្រគល់ជូនប្លង់នេះដែរ ក៏មានការអញ្ជេីញចូលរួមពី លោកប្រធានមន្ទីរព័ត៌មានខេត្ត លោកអនុប្រធានមន្ទីរ រៀបចំដែនដី នគរូបនីកម្ម សំណង់ និងសុរិយោដី ខេត្ត   អភិបាលរងស្រុកចន្រ្ទា   លោកមេឃុំច្រេស និងបងប្អូនប្រជាពលរដ្ឋជាច្រេីនរូបទៀត។  


នាឱកាសនោះឯកឧត្តម ម៉ែន អេង បានលេីកឡេីងពីស្នាដៃនៃការសម្រេចបានរបស់ថ្នាក់ដឹកនាំខេត្ត ដែលមានឯកឧត្តម ប៉េង ពោធិ៍សា ជាអភិបាលខេត្ត ដែលលោកបានខិតខំប្រឹងប្រែងជួយប្រជាពលរដ្ឋដែលជួបការលំបាក ទាំងអស់ ជាពិសេសប្រជាពលរដ្ឋនៅក្នុងភូមិបន្លាស្អិត ជាប់បឹងដូនទយនេះផ្ទាល់ មានការសប្បាយចិត្ដជាខ្លាំង ដោយបានប្លង់រឹងចំនួន៣ក្បាល់ដី:

១. ក្បាលដី ១០០៦  

២. ក្បាលដី ១០០៧

៣. ក្បាលដី១០០៨

មកជាក្បាលដី១០២២វិញ ដែលមានឈ្មោះ (ក្រុមហ៊ុន លីហុង សុីន មកជាទ្រព្យសម្បត្តិរបស់រដ្ឋ ដោយរក្សាការគ្រប់គ្រង របស់រដ្ឋបាលឃុំច្រេស ) ប្រជាពលរដ្ឋក៏មានការសប្បាយចិត្តជាខ្លាំង និងអំណរគុណជាខ្លាំចំពោះ ឯកឧត្តមអភិបាលខេត្ត និងក្រុមការងារទទាំងអស់ដែលបានគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ៕ ដោយ:ភក្ដី









No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages