សាលា STEP FORWARD ABROAD SCHOOL សហការជាមួយ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង រៀបចំសិក្ខាសាលាការតំរង់ទិសសិក្សា និងរៀបចំការប្រឡងយកអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Friday, July 5, 2024

សាលា STEP FORWARD ABROAD SCHOOL សហការជាមួយ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង រៀបចំសិក្ខាសាលាការតំរង់ទិសសិក្សា និងរៀបចំការប្រឡងយកអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស

 


សាលា STEP FORWARD ABROAD SCHOOL សហការជាមួយ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង រៀបចំសិក្ខាសាលាការតំរង់ទិសសិក្សា និងរៀបចំការប្រឡងយកអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស


(ស្វាយរៀង): ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្ត នៅព្រឹកថ្ងៃសុក្រ ទី០៥ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុង សិក្ខាសាលាស្តីពី៖ ការបណ្តុះគំនិតទៅសិក្សានៅបរទេស ដើម្បីអបអរសាទរដល់ "ឆ្នាំនៃការផ្លាស់ប្តូរប្រជាជនកម្ពុជា-ចិន២០២៤" ក្នុងការជំរុញទំនាក់ទំនងប្រជាជន កម្ពុជា-ចិន និងការផ្លាស់ប្តូរបទពិសោធន៍គ្នា ឱ្យកាន់តែប្រសើរឡើង ព្រមទាំងជំរុញដល់កិច្ចសហការរវាងប្រទេសទាំងពីរឱ្យកាន់តែ រឹងមាំ។


នៅក្នុងពិធីនេះក៏មានការចូលរួមពីលោកនាយករងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង លោកប្រធានមន្ទីរព័ត៌មានខេត្ត លោកអនុប្រធានមន្ទីរការងារ លោក សរ រិទ្ធី អនុប្រធាននិងអគ្គលេខាធិកា សមាគមអប់រំ និងតម្រង់ទិសសិស្សមធ្យមសិក្សាកម្ពុជា លោកប្រធានមជ្ឈមណ្ឌល ដឺ​ ប្រ៊េននីអេក ហ្វេកធើរី ស្តីអំពីគណិតវិទ្យាអូឡាំព្យា លោក លឹម វុទ្ធី ស្ថាបនិកសាលា STEP FORWARD ABROAD SCHOOL និងសិស្សនិស្សិតជាច្រើននាក់ទៀត។


សាលា STEP FORWARD ABROAD SCHOOL មានកិត្តិយសសហការជាមួយ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង រៀបចំសិក្ខាសាលាការតំរង់ទិសសិក្សាទៅកាន់សិស្សនិស្សិត និងរៀបចំការ ប្រឡងយកអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន ក្នុងគោលបំណងជួយរួមចំណែកវិស័យអប់រំ ជាពិសេសចំពោះសិស្សនិស្សិត កម្ពុជា នៅតាមបណ្តាលខេត្ត និងរាជធានីភ្នំពេញ។


ក្នុងឱកាសនោះ ឯកឧត្តម ម៉ែន អេង មានប្រសាសន៍ នៅក្នុងសិក្ខាសាលានោះគឺគុណតម្លៃយ៉ាងធំធេងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ដែលតែងតែយកចិត្តទុកដាក់ខ្ពស់លេីវិស័យអប់រំ និងវិស័យផ្សេងៗទៀត ដែលជាកត្តាជំរុញដល់យុវជន សិស្ស និស្សិត ឱ្យមានការខិតខំប្រឹងប្រែងសិក្សារៀនសូត្រ យកចិត្តទុកដាក់លេីការរៀបចំជីវិតរបស់ខ្លួនក្នុងនាមជាអ្នករៀនសូត្រ ។ 


ឯកឧត្តម ម៉ែន អេង ក៏បានបន្តថា ដេីម្បីបន្តភាពជោគជ័យលេីវិថីជីវិតរបស់ប្អូនៗ ត្រូវតែធ្វេីការក្រោកឈរជាមុនសិន សឹមដេីរ រួចបន្តរត់ទៅមុខ ដេីម្បីដល់គោលដៅរបស់ប្អូនៗ ក្នុងន័យនេះ ដេីម្បីឈានដល់អ្វីដែលប្អូនៗប៉ងប្រាថ្នា ត្រូវយកចិត្តទុកដាក់លេីការបង្រៀនលេីខ្លួនឯងជានិច្ច បណ្តុះគំនិត ហាត់សម ហាត់រៀន ដោយខ្លួនឯង តស៊ូ អត់ធ្មត់ រៀនសូត្រ ព្យាយាម ក្រាញននៀលមិនបោះបង់នូវការដាក់គោលដៅរបស់ប្អូនៗ ទេីបទទួលបានជោគជ័យក្នុងឆាកជីវិតរបស់ប្អូនៗ។ 


ឯកឧត្តម បានបន្ថែមរំលឹកនឹកគុណជូនចំពោះបុព្វបុរសខ្មែរយេីង   វីរះជន យុវជន យុវនារី ជំនាន់មុន ដែលបានបូជា សាច់ស្រស់ ឈាមស្រស់ ដេីម្បីការពារទឹកដីដ៏ល្អផូរផង់មួយនេះ ទេីបយុវជនរបស់យេីង អាចរៀនសូត្របានយ៉ាងងាយស្រួល តាមចំណេះ ជំនាញរបស់ប្អូនៗបាន។ ឯកឧត្តម បានបន្តថា "យុវជនសម័យមុនស្នេហាជាតិដោយការកាន់កាំភ្លេីង ធ្វេីសង្រ្គាម យុវជនសម័យឥឡូវស្នេហាជាតិដោយការសិក្សារៀនសូត្រ " ៕

ដោយ:ភក្ដី






















No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages