សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សំណូមពរឲ្យប្រជាពលរដ្ឋអាស្រ័យផលអណ្តូង ទឹកទាំងអស់ រួមគ្នាថែរក្សាអណ្តូង ដើម្បីជាប្រយោជន៍រួមនៅក្នុងសហគមន៍ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Monday, July 15, 2024

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សំណូមពរឲ្យប្រជាពលរដ្ឋអាស្រ័យផលអណ្តូង ទឹកទាំងអស់ រួមគ្នាថែរក្សាអណ្តូង ដើម្បីជាប្រយោជន៍រួមនៅក្នុងសហគមន៍



សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សំណូមពរឲ្យប្រជាពលរដ្ឋអាស្រ័យផលអណ្តូង ទឹកទាំងអស់ រួមគ្នាថែរក្សាអណ្តូង ដើម្បីជាប្រយោជន៍រួមនៅក្នុងសហគមន៍ 


(ស្វាយរៀង): នៅរសៀលថ្ងៃចន្ទ ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិតបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធអណ្តូងទឹកស្អាត ដើម្បីវឌ្ឍនភាពសហគមន៍ និងសំណេះសំណាលជាមួយ សមាគមអតីតយុទ្ធជនកម្ពុជា រួមមាន យុទ្ធមិត្តបម្រើកទ័ពជំនាន់ឆ្នាំ១៩៧៨ អតីតយុទ្ធជន អតីតយុទ្ធជន គ្រួសារអតីតយុទ្ធជន ពលី ពិការ និងនិវត្តន៍ជន ដែលមានគុណបំណា់ចំពោះជាតិ មាតុភូមិ ចំនួន៥០០គ្រួសារ ស្ថិតនៅក្នុង ភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្ត ស្វាយរៀង។
 
ឆ្លៀតក្នុងឱកាសនេះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិតបណ្ឌិត ម៉ែន សំអន សូមពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី សំណាក់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលតែងតែគិតគូរជាប្រចាំអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស។

សម្តេចកិត្តិសង្គហបហណ្ឌិត បានថ្លែងអំណរគុណ ចំពឆ្លៀតក្នុងឱកាសនេះផងដែរ ថ្នាក់ដឹកនាំ សមាជិក សមាជិកា របស់អង្គការអ៊ីនធឺណាសូណល ឡាយអ៊ិនខ្លឹប ដែលបានផ្តល់ជំនួយ មនុស្សធ៌មផ្តោតលើការជីកអណ្តូងទឹកស្អាត ជូនប្រជាពលរដ្ឋនៅ ស្រុកកំពង់រោទិ៍ និងស្រុកចន្ទ្រា  ក្នុងខេត្តស្វាយរៀង សរុបទាំងអស់ចំនួន ២៥អណ្តូងទឹក ដែលប្រើប្រាស់ថវិកាសាងសង់សរុបប្រមាណ ៣,៧៥០០ដុល្លារអាម៉េរិក នៅក្នុងនោះបានសាងសង់រួចរាល់ជា ស្ថាពរចំនួន១៧។ 

សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា  ការផ្តល់អណ្តូងទឹកស្អាតនាពេលនេះ គឺជាការរួម ចំណែកលើកកម្ពស់សុខមាលភាព និងជីវភាពរស់នៅរបស់ បងប្អូន និងប្រជាពលរដ្ឋ ធានាបាននូវសុខភាពល្អ និងជីវភាពកាន់តែប្រសើរទ្បើង។ ជាពិសេស ការប្រើប្រាស់ទឹក ស្អាតបានចូលរួមចំណែកក្នុងការ កាត់បន្ថយនូវការឆ្លងមេរោគ តាមរយ: ការថែទាំសុខភាព ការកាត់បន្ថយ ភាពសាុំទៅនឹងឱសថប្រឆាំងមេរោគ និងការកែលម្អរសុខភាព និងសុវត្ថិភាពការងារ។

សម្តេចកិត្តិសង្គហបណ្ឌិតក៏ បានសំណូមពរ ដើម្បីឲ្យការប្រើប្រាស់អណ្តូងទឹក ទាំងនេះបានយូអង្វែង សូមប្រជាពលរដ្ឋដែល អាស្រ័យផលអណ្តូងទឹកទាំងអស់ រួមគ្នាថែរក្សា អណ្តូងនេះទាំងអស់គ្នា ដើម្បីជាប្រយោជន៍រួមនៅក្នុងសហគម។ នៅក្នុងឪកាសនោះផងដែរ ប្រជាពលរដ្ឋចំនួន ៥០០គ្រួសារ ក៏បានទទួលអំណោយពី អង្គការអ៊ីនធឺណាសូណល ឡាយអ៊ិនខ្លឹប ជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន៕
ដោយ:ភក្ដី
















No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages