កិច្ចប្រជុំគណៈកម្មកា រដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ជាមួយក្រុមហ៊ុន ភូមិមរតក - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Tuesday, July 16, 2024

កិច្ចប្រជុំគណៈកម្មកា រដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ជាមួយក្រុមហ៊ុន ភូមិមរតក

 


កិច្ចប្រជុំគណៈកម្មកា រដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាកា រ ជាមួយក្រុមហ៊ុន ភូមិមរតក


(ស្វាយរៀង): នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត ស្វាយរៀង បានអញ្ជេីញដឹកនាំកិច្ចប្រជុំគណៈកម្មកា រដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាកា រ ជាមួយក្រុមហ៊ុន ភូមិមរតក ដែលមានទីតាំងស្ថិតនៅភូមិចំបក់សង្កាត់ចេក ក្រុងស្វាយរៀង និងមរតក ថ្មស ស្ថិតក្នុងភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង របស់ឈ្មោះ សោម សុធា ជាអគ្គនាយកក្រុមហ៊ុន និងជាម្ចាស់គម្រោង។ 


កិច្ចប្រជុំនេះមានការការអញ្ជេីញចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកអភិបាលក្រុងស្វាយរៀង លោកអភិបាលរងស្រុកស្វាយជ្រំ លោកអនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត លោកអនុប្រធានមន្ទីរអធិការកិច្ច ខេត្ត លោកប្រធានមន្ទីរព័ត៌មានខេត្ត លោកស្រីមេធាវីប្រចាំរដ្ឋបាលខេត្ត លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោកនាយកទីចាត់ការរដ្ឋបាលសាលាខេត្ត លោកប្រធានការិយាល័យកិច្ចការច្បាប់ និងសុវត្ថិភាពសាធារណៈសាលាខេត្ត លោកប្រធានការិយាល័យភូមិបាលក្រុងស្វាយរៀង លោកប្រធានការិយាល័យភូមិបាលស្រុកស្វាយជ្រំ លោកស្រីចៅសង្កាត់ចេក ក្រុងស្វាយរៀង លោកស្រីមេឃុំតាសួស ស្រុកស្វាយជ្រំ តំណាងក្រុមហ៊ុនភូមិមរតក និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ 


ក្រោមការយកចិត្តទុកដាក់របស់ឯកឧត្តមអភិបាលខេត្ត ក៏ដូចជាគណៈកម្មការដោះវិវាទក្រៅប្រព័ន្ធតុលាការ កិច្ចប្រជុំនេះ បានពិនិត្យពិភាក្សាលេីកឡេីងពីអង្គហេតុ អង្គច្បាប់ ព្រមទាំងឯកសារពាក់ព័ន្ធ ដែលជាគន្លឹះក្នុងការដោះស្រាយបញ្ហាដីធ្លី ដែលបានកេីតឡេីងរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនភូមិមរតក ស្ថិតនៅភូមិចំបក់សង្កាត់ចេក ក្រុងស្វាយរៀង និងមរតក ថ្មស ស្ថិតក្នុងភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដេីម្បីឈានទៅដល់ការដោះស្រាយ ទៅតាមដំណាក់កាល និងជំហានបន្តបន្ទាប់ទៀត៕

ដោយ:ភក្ដី

















No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages