ឯកឧត្តម យិន ចន្ទធួន ជំរុញដល់អាជ្ញាធរមូលដ្ឋានត្រូវទប់ស្កាត់ក្មេងទំនើងនិងគ្រឿងញៀនក្នុងមូលដ្ឋានរបស់ខ្លួន
(ខេត្តស្វាយរៀង): ការថ្លែងបែបនេះរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក យិន ច័ន្ទធួន មេបញ្ជាការកងអន្តរាគមន៍៥៩៤ មេបញ្ជាការដ្ឋានអង្គរក្សប្រចាំរាជធានីភ្នំពេញ ពិធីបុណ្យសម្ពោធឆ្លងសុវណ្ណកុដិ និងសមិទ្ធផលនានាក្នុងវត្តមហានិគ្រោធការាម ស្ថិតក្នុងសង្កាត់ ព្រៃអង្គុញ ក្រុង បាវិត ខេត្តស្វាយរៀង នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លឹម សៀងហេង អភិបាលក្រុងបាវិត មន្ត្រីរាជការ និងកងកម្លាំងទាំងបីប្រភេទ ប្រជាពលរដ្ឋ លោកតា លោកយាយ ជាច្រើននាក់ទៀត។
ឯកឧត្តម យិន ច័ន្ទធួន បានមានប្រសាសន៍លើកឡើងពីការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាធ្វើឲ្យប្រទេសជាតិមានការរីកចំរើនស្ទើរគ្រប់វិស័យទាំងពុទ្ធចក្រនិងអាណាចក្រដែលធ្វើឲ្យប្រជាពលរដ្ឋយើងមានជីវភាពល្អប្រសើរ។ លោកសូមឲ្យប្រជាពលរដ្ឋគាំទ្រគម្រោង ព្រែកជីក ហ្វូណនតេជោ និងបើកការដ្ឋាន គម្រោង ព្រែកជីក ហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះតាមការអំពាវនាវរបស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាក្រោមគំនិតផ្តួចផ្តើមប្រកបដោយ ចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ។
ឯកឧត្តម យិន ច័ន្ទធួន ក៏បានជំរុញដល់អាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវយកចិត្តទុកដាក់បង្ក្រាបទប់ស្កាត់រាល់បទល្មើសនានានិងទប់ស្កាត់ បទល្មើសគ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើងជាដើម។
ក្នុងនោះ ឯកឧត្តម និងលោកជំទាវ ក៏បានប្រគេនទៀនព្រះវស្សាចំនួន ៤វត្តបន្ថែមទៀត គឺមានវត្តទួលសីម៉ា វត្តសុវណ្ណរង្សី វត្តទួលអង្គស្វាយធំ និងវត្តនិគ្រោធិការាម ដោយក្នុងមួយវត្តទទួលបានទេយ្យវត្ថុ គ្រឿងបរិក្ខារចំនួន ១៤មុខ និងថវិកា ៧០០,០០០រៀល និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សប្បុរសធម៌នានា លោកប្រធានការិយាល័យចំណុះក្រុង កងកម្លាំងប្រដាប់អាវុធទាំងបី ក្រុមប្រឹក្សាសង្កាត់ព្រៃអង្គុញ លោកគ្រូអាចារ្យ លោកយាយ លោកតាចំណុះជើងវត្ត ក្នុងនោះអ្នកដែលបានចូលរួមទទួលបានសារ៉ុង១ និងថវិកាចំនួន ១០,០០០ រៀលផងដែរ៕
ដោយ:ភក្ដី
No comments:
Post a Comment