កិច្ចប្រជុំបូកសរុបកំណត់ហេតុកិច្ចសហការរវាង BLO បាវិតខេត្តស្វាយរៀង ជាមួយBLO ម៉ុកបាយខេត្តតៃនិញ និងBLO ត្រពាំងផ្លុងខេត្តត្បូងឃ្មុំ ជាមួយBLO សាម៉ាតខេត្តតៃនិញ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Friday, July 19, 2024

កិច្ចប្រជុំបូកសរុបកំណត់ហេតុកិច្ចសហការរវាង BLO បាវិតខេត្តស្វាយរៀង ជាមួយBLO ម៉ុកបាយខេត្តតៃនិញ និងBLO ត្រពាំងផ្លុងខេត្តត្បូងឃ្មុំ ជាមួយBLO សាម៉ាតខេត្តតៃនិញ

 


កិច្ចប្រជុំបូកសរុបកំណត់ហេតុកិច្ចសហការរវាង BLO បាវិតខេត្តស្វាយរៀង ជាមួយBLO ម៉ុកបាយខេត្តតៃនិញ និងBLO ត្រពាំងផ្លុងខេត្តត្បូងឃ្មុំ ជាមួយBLO សាម៉ាតខេត្តតៃនិញ


(តៃនិញ): នៅព្រឹកថ្ងៃសុក្រទី១៩ ខែកក្កដា ឆ្នាំ២០២០៤ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាប្រធានការិយាល័យ ទំនាក់ទំនងព្រំដែន(BLO)បាវិត រួមនឹងប្រតិភូខេត្តស្វាយរៀង ឯកឧត្តម ណុប ឡងឌី អភិបាលរងខេត្តត្បូងឃ្មុំ និងជាប្រធានការិយាល័យ ទំនាក់ទំនងព្រំ ដែន(BLO)ត្រពាំងផ្លុង រួមនឹងប្រតិភូខេត្តត្បូងឃ្មុំ លោក លី ហុងស៊ីញ នាយរងនគរបាលខេត្តតៃនិញ និងប្រធានការិយាល័យBLO ម៉ុកបាយ-បាវិត និងBLO សាម៉ាត-ត្រពាំងផ្លុង ខេត្តតៃនិញ បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបកំណត់ហេតុកិច្ចសហការរវាង BLO បាវិតខេត្តស្វាយរៀង ជាមួយBLO ម៉ុកបាយខេត្តតៃនិញ និងBLO ត្រពាំងផ្លុងខេត្តត្បូងឃ្មុំ ជាមួយBLO សាម៉ាតខេត្តតៃនិញ ប្រារព្ធធ្វើនៅខេត្តតៃនិញ សាធារណៈរដ្ឋសង្គមនិយមវៀតណាម។


ក្នុងឱកាសនោះឯកឧត្ដមបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្ត សូមឯកភាព និងវាយ តម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់គ្រប់កម្លាំងសមត្ថកិច្ចជំនាញនៃប្រទេសទាំងពីរ និងអាជ្ញាធរជាប់ ព្រំដែន ដែលបានយកចិត្តទុកដាក់ផ្តល់កិច្ចសហការ និងទំនាក់ទំនងគ្នាបានយ៉ាងល្អប្រសើរ ដើម្បីជម្រុញឱ្យការអនុវត្តសកម្មភាពព្រមគ្នា សម្រេចបានក្នុងការចាត់វិធានការ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស គ្រឿងញៀនឆ្លងដែនខុសច្បាប់ និងបទល្មើសផ្សេងៗទៀតឆ្លងកាត់ព្រំដែននាពេលកន្លងមក និងសូមគាំទ្រលើខ្លឹមសារកំណត់ហេតុកិច្ចសហការរវាងការិយាល័យ BLO បាវិត (ខេត្តស្វាយរៀង) ជាមួយ ការិយាល័យ BLO ម៉ុកបាយ(ខេត្តតៃនិញ) ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារបង្ក្រាបបទល្មើសគ្រឿងញៀន រវាងខេត្តពីរ ដែលជាក្របខណ្ឌ និងជាទិសដៅសហការអនុវត្តផែនការសកម្មភាពនាពេលខាងមុខ។


ឯកឧត្ដមបណ្ឌិត តូច ប៉ូលីវ៉ា បានបន្តថា: ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៤ កន្លងទៅនេះ សមត្ថកិច្ចជំនាញបានបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងខុសច្បាប់សរុប០៩ករណី ឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន សរុប៤០នាក់ ស្រី០៧នាក់ (ក្នុងនោះជនជាតិវៀតណាម ៣៩នាក់ ស្រី០៧នាក់ ជនជាតិខ្មែរ ០១នាក់) ដកហូតថ្នាំញៀន និងសារធាតុគីមីផ្សំសរុប ២០,៩៦៨.៩៣ក្រាម។ ចំពោះBLO បាវិត (ខេត្តស្វាយរៀង) បាននឹងកំពុងតែរៀបចំដឹកនាំកម្លាំងជំនាញពាក់ព័ន្ធ ធ្វើលំហាត់អនុវត្តល្បាតចល័តត្រួតពិនិត្យ តាមបណ្តោយព្រំដែន សំដៅពង្រឹងការត្រួតពិនិត្យ ឆែកឆេរ លើមធ្យោបាយដឹកជញ្ជូន និង អ្នកដំណើរឆ្លងកាត់ព្រំដែនតារយៈការផ្លាស់ប្តូរព័ត៌មានចារកម្ម ដើម្បីទប់ស្កាត់ឲ្យបានទាន់ពេលវេលានូវ បទល្មើសឆ្លងដែនខុសច្បាប់ ជាលទ្ធផល ក្នុងរយៈពេលជាងមួយខែកន្លងទៅនេះ សមត្ថកិច្ចជំនាញបាន បង្ក្រាបបទល្មើសរត់ពន្ធគ្រឿងញៀនឆ្លងដែនខុសច្បាប់ សរុបចំនួន ០៥លើក ឃាត់ខ្លួនជនសង្ស័យជួញ ដូរគ្រឿងញៀនចំនួន ២៥នាក់ ស្រី ០៤នាក់ (ជនជាតិវៀតណាម) បានដកហូតថ្នាំញៀន និងសារធាតុ គីមីផ្សំ សរុប ១៦,៣១៦.៧៤ក្រាម។


៣-អំពីបញ្ហាប្រឈម និងសំណូមពរ

-ស្នើសុំភាគីវៀតណាមដាក់ការិយាល័យ BLO ម៉ុកបាយ នៅទល់មុខច្រកទ្វារអន្តរជាតិម៉ុកបាយ ដើម្បីងាយស្រួលប្រាស្រ័យទំនាក់ទំនងការងារ និងផ្តល់ព័ត៌មានគ្នាទៅវិញទៅមមក។

-ស្នើសុំការបណ្តុះបណ្តាលមន្ត្រីការិយាល័យ BLO នៃប្រទេសទាំងពីរ លើជំនាញបច្ចេកទេសក្នុង ការទំនាក់ទំនង និងព័ត៌មានវិទ្យា។

-ស្នើភាគីវៀតណាមជួយផ្តល់ព័ត៌មាន និងអត្តញ្ញាណមុខសញ្ញាជួញដូរគ្រឿងញៀនខុសច្បាប់ឲ្យ បានទាន់លឿន រហស័ស ដើម្បីសហការបង្ក្រាបបទល្មើសឲ្យបានទាន់ពេលវេលា ។


ឯកឧត្ដមបណ្ឌិត តូច ប៉ូលីវ៉ា បានបញ្ជាក់ផងដែរថា:

-ពង្រឹងសមត្ថភាពការងារក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនគ្រប់ប្រភេទ និងបទល្មើសជួញដូរមនុស្សឆ្លងដែនខុសច្បាប់។

-បន្តការចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការនៃប្រទេសហត្ថលេខី នៃមហាអនុតំបន់ទន្លេមេគង្គ ស្តីពី សហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសារធាតុគីមីផ្សំខុសច្បាប់ សំដៅរួមចំណែកក្នុង ការបង្ការ ទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់ពិសេសបទល្មើសគ្រឿងញៀនតាមបណ្តោយព្រំដែន។

-បន្តកិច្ចសហប្រតិបត្តការល្អជាមួយការិយាល័យ BLO បាវិត (ខេត្តស្វាយរៀង) និងការិយាល័យ BLO ម៉ុកបាយ (ខេត្តតៃនិញ) ដើម្បីផ្លាស់ប្តូរចែករំលែកព័ត៌មានពីគ្នាទៅវិញទៅមក -បង្កើនការត្រួតពិនិត្យ លើអ្នកដំណើរ និងមធ្យោបាយដឹកជញ្ជូនទំនិញ (ចេញ-ចូល) ឆ្លងកាត់ ព្រំដែន ជាពិសេសយកចិត្តទុកដាក់ត្រួតពិនិត្យជនអន្តោប្រវេសន៍ឆ្លងដែនខុសច្បាប់ ដែលជ្រៀត ចូលមកតាមច្រករបៀងនានា៕

ដោយ:ភក្ដី






















No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages