កម្មករកម្មការិនីដែលរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ត្រូវបានទទួលអំណោយឧបត្ថម្ភពីឯកឧត្តមអភិបាលខេត្តស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Tuesday, July 30, 2024

កម្មករកម្មការិនីដែលរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ត្រូវបានទទួលអំណោយឧបត្ថម្ភពីឯកឧត្តមអភិបាលខេត្តស្វាយរៀង

 


កម្មករកម្មការិនីដែលរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ត្រូវបានទទួលអំណោយឧបត្ថម្ភពីឯកឧត្តមអភិបាលខេត្តស្វាយរៀង។

**/

នៅព្រឹកថ្ងៃទី 30 ខែកក្កដាឆ្នាំ 2024 កន្លងទៅនេះលោក អ៊ូសុខឃឿនប្រធានមន្ទីរការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈលោកប៉ែន សុវណ្ណនី ប្រធានមន្ទីសង្គមកិច្ចអតីតយុទ្ធជននិងយុវនិតិសម្បទាខេត្ត លោក កែវ ចន្ទ័លី ប្រធានមន្ទីរព័ត៌មានខេត្តរួមនឹងក្រុមការងារជាច្រើនទៀតបាននាំយកអំណោយឧបត្ថម្ភដ៏ថ្លៃថ្លាពីឯកឧត្តមប៉េងពោធិសា អភិបាលខេត្តស្វាយរៀងដើម្បីឧបត្ថម្ភដល់កម្មករកម្មកការនីដែលរងគ្រោះថ្នាក់ចរាចណ័ ដោយសាររថយន្ត បុកពេលកំពុងឈររង់ចាំរថយន្តជិះទៅលំនៅស្ថានវិញ។

ហើយកន្លែងកើតហេតុក្នុងតំបន់ពិសេស ហ្គីហ្គារីស៍ នៅភូមិដើមពោធិ៍ ឃុំកណ្ដៀងរាយស្រុកស្វាយទាប ខេត្តស្វាយរៀង ដែលបណ្ដាលឱ្យកម្មការនីម្នាក់ស្លាប់និងកម្មករកម្មការនីចំនួន 18 នាក់ទៀតរងរបួសធ្ងន់ស្រាល។

នៅក្នុងឱកាសចុះសួរសុខទុក្ខដល់កម្មករកម្មការិនីរងរបួសនៅឯមន្ទីរពេទ្យខេត្តស្វាយរៀងលោក អ៊ូ សុខឃឿន ប្រធានមន្ទីរការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តបាន ផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមប៉េង ពោធិសា អភិបាកខេត្តជូនចំពោះកម្មករកម្មការិនីទាំងអស់ ដែលនិងកំពុងទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តនឹងបានជូនពរឲ្យអ្នករងរបួសទាំងអស់ឆាប់ជាសះស្បើយដើម្បីទៅបំពេញការងារនៅតាមរោងចក្រវិញនិងជួបជុំគ្រួសារឡើងវិញផងដែរ។

 លោកប្រធានមន្ទីរការងារក៏បានធ្វើការផ្ដាំផ្ញើដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទពិសេសអ្នកបើករថយន្តដឹកកម្មករធ្វើការនៅតាមរោងចក្រនានាសូមមានការប្រុងប្រយ័ត្ននិងគោរពច្បាប់ចរាចរណ៍ដើម្បីកុំឲ្យកើតមានរឿងគ្រោះថ្នាក់បែបនេះបន្តទៀត។ វណ្ណៈ









No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages