ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ នាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យវេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង១៩ ក្នុងក្រុងបាវិត - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Saturday, July 27, 2024

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ នាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យវេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង១៩ ក្នុងក្រុងបាវិត

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ នាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យវេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង១៩ ក្នុងក្រុងបាវិត


(ស្វាយរៀង) ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បាននាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យវេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង ១៩ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង ដែលប្រារព្ធរួមនៅវត្តព្រៃអង្គុញ។


ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត លី ធុជ បានពាំនាំសេចក្តីនឹករលឹក និងផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលជានិច្ចកាលសម្តេចតែងតែបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសយកចិត្តទុកដាក់លើការអភិវឌ្ឍពុទ្ធចក្រ និងអាណាចក្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា។


ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានគូសបញ្ជាក់ថា គ្រប់ជំនឿសាសនាទាំងអស់ដែលមានវត្តមានក្នុងប្រទេសកម្ពុជា គឺស្ថិតក្នុងបេសកកម្មរួមតែមួយរបស់រាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ក្នុងការថែរក្សាឱ្យបាននូវសុខដុមនីយកម្ម ដើម្បីឧត្តមប្រយោជន៍របស់ប្រទេសជាតិ និងប្រជាជនកម្ពុជា។ ប្រជាជនកម្ពុជាទាំងអស់ មានសេរីភាពពេញលេញក្នុងការគោរព និងមានជំនឿលើសាសនានីមួយៗដែលខ្លួនពេញចិត្ត៕

ដោយ:ភក្ដី






















No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages