ឯកឧត្តម ឡុង សេង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែកក្កដា ឆ្នាំ២០២៤ និងទិសដៅបន្ត នៅមន្ទីរព័ត៌មានខេត្តស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Friday, July 26, 2024

ឯកឧត្តម ឡុង សេង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែកក្កដា ឆ្នាំ២០២៤ និងទិសដៅបន្ត នៅមន្ទីរព័ត៌មានខេត្តស្វាយរៀង

 


ឯកឧត្តម ឡុង សេង  អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែកក្កដា ឆ្នាំ២០២៤ និងទិសដៅបន្ត នៅមន្ទីរព័ត៌មានខេត្តស្វាយរៀង


នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ នេះ ឯកឧត្តម ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែកក្កដា ឆ្នាំ២០២៤ និងទិសដៅបន្ត នៅមន្ទីរព័ត៌មានខេត្តស្វាយរៀង ។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក កែវ ច័ន្ទលី ប្រធានមន្ទីរព័ត៌មានខេត្ត លោក លោកស្រី អនុប្រធានមន្ទីរ លោក លោកស្រីប្រធានការិយាល័យ ចំណុះមន្ទីរ ។ 


នៅក្នុងកិច្ចប្រជុំនេះដែរ លោក លោកស្រី ប្រធានការិយាល័យនីមួយៗ បានឡើងរាយការណ៍ជូនឯកឧត្តម ឡុង សេង អំពីសកម្មភាពការងារដែលការិយាល័យបានអនុវត្តកន្លងមក និងសម្រេចបានក្នុងខែកក្កដា ឆ្នាំ២០២៤ នេះ និងបញ្ហាប្រឈមនានាដែលបានជួបប្រទះ។


ជាមួយគ្នានេះលោក កែវ ច័ន្ទលី ប្រធានមន្ទីរព័ត៌មានខេត្ត បានរាយការណ៍ជូនឯកឧត្តម ឡុង សេង អនុរដ្ឋលេខាធិការការក្រសួងព័ត៌មាន ពីការងារសម្រេចបាន  រួមនិងសំណូមពរមួយចំនួន និងសកម្មភាពកត់សម្គាល់នានា ដែលបានកើតមានឡើងក្នុងខេត្តស្វាយរៀង និងបញ្ហាប្រឈមនានាដែលមន្ទីរបានជួបប្រទះ។


មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្ដម ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានពាំនាំនូវបណ្តាំសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន

និងបានធ្វើការកោតសរសើរដល់ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការតាមការិយាល័យជំនាញទាំងអស់ ដែលបានខិតខំចុះយកព័ត៌មានជាប្រចាំនិងផលិតព័ត៌មានទៅផ្សព្វផ្សាយជូនថ្នាក់ដឹកនាំ និងនាំយកព័ត៌មាននៅតាមមូលដ្ឋាន ទៅផ្សព្វផ្សាយជូនថ្នាក់ដឹកនាំវិញ។


ឯកឧត្តម ឡុង សេង បានជំរុញដល់មន្ត្រីរាជការមន្ទីរព័ត៌មានខេត្តទាំងអស់ ត្រូវខិតខំពង្រឹងសមត្ថភាព ទាំងជំនាញបច្ចេកទេស និងជំនាញទន់ ព្រមទាំងអភិវឌ្ឍន៍ខ្លួនក្នុងវិស័យព័ត៌មានដើម្បីដើរឲ្យទាន់ការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងប្រកបទៅដោយក្រមសីលធម៌វិជ្ជាជីវៈ និងព័ត៌មានដែលផ្សព្វផ្សាយទៅមានគុណភាពតាមកំណែទម្រង់ស៊ីជម្រៅបញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។








\



No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages