ឯកឧត្តម ឡុង សេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់ព្រៃឆ្លាក់ជំរុញដ៏អាជ្ញាធរសហការរក្សាការពារមូលដ្ឋានបង្កើនសុវត្ថិភាពសន្តិសុខបម្រើដល់ការអភិវឌ្ឍន៍
ឯកឧត្តម ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ព្រៃឆ្លាក់ក្រុងស្វាយរៀងខេត្តស្វាយរៀងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន 5 ភូមិក្នុងសង្កាត់ព្រៃឆ្លាក់នៅរសៀលថ្ងៃទី 26 ខែកក្កដាឆ្នាំ 2024 នេះបានជំរុញដល់អាជ្ញាធរក្រុមប្រជាការពារភូមិឃុំសង្កាត់ត្រូវបង្កើនកិច្ចសហការជាមួយនិងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលចូលរួមទប់ស្កាត់ភាពអសកម្មឬសកម្មភាពអ្វីដែលច្បាប់បានហាមឃាត់ក្នុងលក្ខណៈបង្កឲ្យមានអសន្តិសុខមូលដ្ឋានឲ្យបានទាន់ពេលវេលា ។ ដើម្បីធានាសុវត្ថិភាពសន្តិសុខជូនពលរដ្ឋសំដៅធានាដល់ការអភិវឌ្ឍន៍មូលដ្ឋានភូមិឃុំសង្កាត់យើងឯកឧត្តមបន្តថាកិច្ចការពារមូលដ្ឋានដែលរាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយភូមិឃុំមានសុវត្ថិភាពជាគោលដៅអាទិភាពផ្សេងៗទៀតមិនអាចខ្វះបាន ពីព្រោះសន្តិសុខជាកត្តាមួយដែលបានរួមចំណែកក្នុងការអភិវឌ្ឍន៍ជាតិបើសន្តិសុខសណ្ដាប់ធ្នាប់គ្មានស្ថេរភាពការអភិវឌ្ឍន៍មិនអាចអភិវឌ្ឍន៍បាននោះទេ
ជុំវិញបញ្ហានេះប្រជាការពារដែលពលរដ្ឋផ្ដល់សេចក្ដីទុកចិត្តហើយត្រូវបំពេញភារកិច្ចដោយទទួលខុសត្រូវខ្ពស់។
ផ្សារភ្ជាប់ក្នុងពិធីសំណេះសំណាលនេះដែរឯកឧត្តមបាននាំយកធុងចម្រោះទឹកស្អាតចំនួន 380 ធុង ជូនបងប្អូនប្រជាពលរដ្ឋចំនួន 5 ភូមិ ជារបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងការអភិវឌ្ឍ ឯកឧត្តមក៏បានណែនាំអោយបងប្អូនប្រជាពលរដ្ឋត្រូវបរិភោគទឹកស្អាតនិងពិសាអាហារដែលប្រកបដោយអនាម័យនិងមានឱជារស់ហើយត្រូវដេកក្នុងមុងដើម្បីការពារជំងឺដង្កាត់ផ្សេងៗ ។











No comments:
Post a Comment