ខេត្តស្វាយរៀង យុទ្ធនាការផ្សព្វផ្សាយការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ "ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” ដោយអនុត្តជាកម្មវិធី "ការកាត់បន្ថយការប្រើ ប្រាស់ថង់ប្លាស្ទិក និងផ្សព្វផ្សាយកន្ត្រកបរិស្ថាន" - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Friday, July 12, 2024

ខេត្តស្វាយរៀង យុទ្ធនាការផ្សព្វផ្សាយការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ "ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” ដោយអនុត្តជាកម្មវិធី "ការកាត់បន្ថយការប្រើ ប្រាស់ថង់ប្លាស្ទិក និងផ្សព្វផ្សាយកន្ត្រកបរិស្ថាន"


 ខេត្តស្វាយរៀង យុទ្ធនាការផ្សព្វផ្សាយការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ "ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” ដោយអនុត្តជាកម្មវិធី "ការកាត់បន្ថយការប្រើ ប្រាស់ថង់ប្លាស្ទិក និងផ្សព្វផ្សាយកន្ត្រកបរិស្ថាន"


(ស្វាយរៀង): នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម សេង សីលា អភិបាលរងខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីនៅក្នុងពិធីយុទ្ធនាការផ្សព្វផ្សាយការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ "ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” ដោយអនុត្តជាកម្មវិធី "ការកាត់បន្ថយការប្រើ ប្រាស់ថង់ប្លាស្ទិក និងផ្សព្វផ្សាយកន្ត្រកបរិស្ថាន"។


នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់

លោកអភិបាលក្រុងស្វាយរៀង លោក-លោកស្រីជាអភិបាលរងក្រុង មន្ទីរនានាជមន្ទីរនានាជុំវិញ ក្រុមប្រឹក្សាសង្កាត់ស្វាយរៀង អស់លោក លោកគ្រូ អ្នកគ្រូសិស្សានុសិស្ស.យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម.យុវជនស.ស.យ.ក ជាច្រើនរូបទៀត។ 


ឯកឧត្តម សេង សីលា បានមានប្រសាសន៍ថា: សម្រាប់ខេត្តស្វាយរៀង គឺយើងទាំងអស់គ្នាត្រូវបំផុសឲ្យមហាជនកុំចោលសំរាមពាសវាលពាក្យកាលត្រូវវេចខ្ចប់កាកសំណល់ដាក់នៅក្នុងធុងសំរាមដើម្បីងាយស្រួលក្នុងការប្រមូល.ហើយសូមយកចិត្តទុកដាក់ចំពោះការបញ្ចេញកាកសំណល់រាវនិងផលប៉ះពាល់ពីសំណល់រាវ ដោយត្រូវរៀបចំរីហ្គែសម្រាប់ស្តុកកាកសំណល់រាវនិងអាងចម្រោះទឹកកខ្វក់ចេញពីបណ្ដារោងចក្រសហគ្រាសក្រុមហ៊ុនមជ្ឈមណ្ឌលកម្សាន្តផ្សេងៗឲ្យបានត្រឹមត្រូវដើម្បីកុំឲ្យមានផលប៉ះពាល់ដល់បរិស្ថាន។ 


ដើម្បីអនុវត្តតាមយុទ្ធសាស្ត្រចត្រាវិស័យបរិស្ថាន ២០២៣-២០២៨ ឱ្យកាន់តែទូលំទូលាយ និង មានប្រសិទ្ធភាពបន្ថែមទៀត ក្នុងនាមរដ្ឋបាលខេត្តស្វាយរៀង សូមដាក់ចេញនូវអនុសាសន៍មួយចំនួន ដើម្បីជាមូលដ្ឋានក្នុងការចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកដូចខាងក្រោម៖

១. បន្តផ្សព្វផ្សាយដល់សាលារៀន វត្តអារាម រោងចក្រ សហគ្រាសទាំងអស់ ចូលរួមយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកបន្ថែមទៀត។

២. រដ្ឋបាលក្រុង ស្រុក មួយចំនួនត្រូវធ្វើការតាមដានឱ្យច្បាស់លាស់ជាមួយក្រុមហ៊ុន និងម៉ៅការ ប្រមូលសំរាម នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើរ។

៣. ត្រូវចាត់វិធានការផ្លូវច្បាប់ជាធរមានចំពោះប្រភពបំពុល ឬ បុគ្គលណាដែលធ្វើឱ្យមានការបំពុល បរិស្ថាន ជាពិសេសអ្នកលួចចោលសំរាម នៅតាមផ្លូវ និងទីសាធារណៈជាដើម។

៤. បន្តផ្សព្វផ្សាយច្បាប់បទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងវិសយបរិស្ថាន ពិសេសអនុក្រឹត្យលេខ ១១៣ និងអនុក្រឹត្យលេខ២៣៥ ឱ្យកាន់តែទូលំទូលាយ។

៥. សូមអំពាវនាវដល់មន្ទីរ អង្គភាព សាលារៀន វត្តអារាម និងរោងចក្រ សហគ្រាសទាំងអស់ បន្ត ចូលរួមអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងជំនួសមកវិញនូវសម្ភារៈដែលអាចប្រើប្រាស់ ច្រើនដង ដូចជា៖ កន្ត្រក ដបទឹក ចានបាយ..... ជាដើម ឱ្យស្របតាមតាមគោលការណ៍(ការកាត់បន្ថយ ការកែច្នៃ និងការប្រើប្រាស់ឡើងវិញ)។


នៅក្នុងឱកាសនោះឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន ក៏បានធ្វើការជម្រុញឲ្យមហាជនទូទៅត្រូវចេះស្រឡាញ់បរិស្ថានស្អាតនិងចូលរួមថែរក្សាបរិស្ថាននៅក្នុងសហគមន៍របស់ខ្លួន និងបានធ្វើការសំណូមពរ និងជម្រុញដល់មហាជនទូទៅត្រូវចេះស្រឡាញ់បរិស្ថានស្អាត និងត្រូវចូលរួមថែរក្សាបរិស្ថាននៅក្នុងសហគមន៍ដែលខ្លួនកំពុងរស់នៅ ស្របទៅនិងយុទ្ធនាការផ្សព្វផ្សាយការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ "ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” ដោយអនុត្តជាកម្មវិធី "ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងផ្សព្វផ្សាយកន្ត្រកបរិស្ថាន" ។


ឯកឧត្តម សាបូ អូហ្សាណូ បានបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងភាពឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអាណត្តិទី ៧ នៃរដ្ឋសភាកម្ពុជាបានបើកប្រទេសពេញលេញលើគ្រប់វិស័យប្រកបដោយសុវត្ថិភាពដល់នូវភាពអំណោយផលដល់ការស្ដារលើកស្ទួយវិស័យទេសចរណ៍កម្ពុជាឲ្យងើបឡើងវិញនៅក្នុងល្បឿនលឿនគួរឲ្យកត់សម្គាល់ ដែលជាលទ្ធផលនាពេលបច្ចុប្បន្ននេះកម្ពុជាបានទទួលទេសចរណ៍អន្តរជាតិកើនឡើង ជាលំដាប់។ 


ឯកឧត្តមបានបញ្ជាក់ថា: ការងើបឡើងវិញនៃវិស័យទេសចរណ៍កម្ពុជាក៏មានការចូលរួមចំណែកពីវិស័យនានាជាពិសេសការចូលរួមចំណែកយ៉ាងសកម្មពីភាគីពាក់ព័ន្ធក្នុងការអនុវត្តផែនទីចង្អុលផ្លូវនៃផែនការស្ដារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក៏ដូចជាផែនការយុទ្ធសាស្ត្រនានាដែលបានដាក់ចេញនាពេលកន្លងមកផងដែរ៕ ដោយ:ភក្ដី





































No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages