ឯកឧត្តម​ ម៉ែន​ អេង​ អភិបាលរងខេត្តស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្តម​ ប៉េង​ ពោធិ៍​សា​ អភិបាលខេត្ត​ បានអញ្ជេីញក្នុងកិច្ចពិភាក្សា​ លេីការដោះស្រាយបញ្ហាអគ្គិសនីនៅស្រុករមាសហែក​ ក្រោមធិបតីភាព​ ឯកឧត្តម​ តេង​ សុខុមាល​ អនុប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា​ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Tuesday, July 9, 2024

ឯកឧត្តម​ ម៉ែន​ អេង​ អភិបាលរងខេត្តស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្តម​ ប៉េង​ ពោធិ៍​សា​ អភិបាលខេត្ត​ បានអញ្ជេីញក្នុងកិច្ចពិភាក្សា​ លេីការដោះស្រាយបញ្ហាអគ្គិសនីនៅស្រុករមាសហែក​ ក្រោមធិបតីភាព​ ឯកឧត្តម​ តេង​ សុខុមាល​ អនុប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា​

 


នារសៀលថ្ងៃអង្គារ ទី៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម​ ម៉ែន​ អេង​ អភិបាលរងខេត្តស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្តម​ ប៉េង​ ពោធិ៍​សា​ អភិបាលខេត្ត​ បានអញ្ជេីញក្នុងកិច្ចពិភាក្សា​ លេីការដោះស្រាយបញ្ហាអគ្គិសនីនៅស្រុករមាសហែក​ ក្រោមធិបតីភាព​ ឯកឧត្តម​ តេង​ សុខុមាល​ អនុប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា​ ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជេីញចូលរួមពី​ គណៈប្រតិភូអាជ្ញាធរអគ្គិសនីកម្ពុជា​ លោក​អភិបាលស្រុករមាសហែក​  លោក​ កែវ​ ច័ន្ទលី​ ប្រធានមន្ទីរព័ត៌មាន​ខេត្ត​  ​ លោក​តំណាងប្រធានអគ្គិសនីខេត្ត​ លោក​ សេង​ រិទ្ធ​ តំណាងក្រុមហ៊ុនខ្មែរ​ យូធីឡីធី​ លោក​ យា​ ណាវិន​ ប្រធានការិយាល័យកិច្ចការច្បាប់​ និងសុវត្តិភាពសាធារណៈសាលាខេត្ត​ ព្រមទាំងបងប្អូនអាជីវករជាច្រេីននាក់ទៀត​ ។ 


ឯកឧត្តម​ ម៉ែន​ អេង​ អភិបាលរងខេត្ត​ តំណាងអភិបាលខេត្ត សូមថ្លែងអំណរយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តម​ តេង​ សុខុមាល​ អនុប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា​ និងគណៈប្រតិភូអាជ្ញាធរអគ្គិសនីកម្ពុជា​ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការចុះដោះស្រាយបញ្ហាអគ្គិសនី។​ ឯកឧត្តម​ បានបន្ថែមយ៉ាងច្បាស់អំពីការណែនាំស្តីពីការធ្វេីសេវាកម្មអគ្គិសនីរបស់ក្រុមហ៊ុន​ដូចខាងក្រោម

​      1. ក្រុមហ៊ុនត្រូវណែនាំបុគ្គលិកឱ្យប្រើពាក្យសមរម្យ និងផ្តល់សេវាអគ្គិសនីឱ្យកាន់តែប្រសើរ និងទាន់ពេលវេលាដល់អ្នកប្រើប្រាស់។

​      2. ក្រុមហ៊ុនត្រូវកត់ត្រាលេខអំណាននាឡិកាស្ទង់ឱ្យបានត្រឹមត្រូវតាមពេលវេលាកំណត់ ហើយត្រូវពិនិត្យឱ្យបានត្រឹមត្រូវមុននឹងចេញវិក្កយបត្រ។

​      3. ក្រុមហ៊ុនត្រូវកែតម្រូវវិក្កយបត្រដើម្បីឱ្យមានប្រវត្តិនៃការប្រើប្រាស់សម្រាប់រយៈពេល 12 ខែកន្លងមកក្នុងលំដាប់នៃខែឱ្យបានត្រឹមត្រូវ។

​      ៤- ក្រុមហ៊ុនត្រូវជូនដំណឹងជាមុនដល់អាជ្ញាធរមូលដ្ឋាន ឃុំ ភូមិ និងអ្នកប្រើប្រាស់ ក្នុងករណីមានគម្រោងផ្អាកការផ្គត់ផ្គង់បណ្តោះអាសន្នមានរយៈពេលយូរ។ 

​      5. ក្រុមហ៊ុនត្រូវកំណត់ និងកែសម្រួលប្រភេទអ្នកប្រើប្រាស់ឱ្យបានត្រឹមត្រូវតាមការណែនាំរបស់អាជ្ញាធរអគ្គិសនីកម្ពុជា។


ឯកឧត្តម​ តេង​ សុខុមាល​ មានប្រសាសន៍ថា​ដេីម្បីដោះស្រាយបញ្ហាទាំងអស់របស់បងប្អូន​ សេវាករត្រូវធ្វេីការងារជាមួយរដ្ឋបាលស្រុក​ ចុះពិនិត្យឱ្យបានល្អិតល្អន់ជូនប្រជាពលរដ្ឋដេីម្បីកុំឱ្យមានភាពខុសឆ្គងដោយប្រការណាមួយ​ ឯកឧត្តមបានបន្ថែមថា​ មុនពេលបងប្អូនដោះដូរកុងទ័រភ្លេីង​ បងប្អូនត្រូវធ្វេីការផ្ទៀងផ្ទាត់(តេស្ត)​ឱ្យបានហ្មត់ចត់​ រវាងកុងទ័រចាស់​ និងកុងទ័រថ្មី​ដេីម្បីទទួលបានភាពប្រាកដប្រជាក្នុងការប្រេីប្រាស់ភ្លេីង៕

ដោយ:ភក្ដី































No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages