ឯកឧត្តម ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានអញ្ជើញអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារខៃកញ្ញា ឆ្នាំ២០២៤ នៅមន្ទីរព័ត៌មានខេត្តស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Friday, August 30, 2024

ឯកឧត្តម ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានអញ្ជើញអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារខៃកញ្ញា ឆ្នាំ២០២៤ នៅមន្ទីរព័ត៌មានខេត្តស្វាយរៀង


 នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានអញ្ជើញអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារខៃកញ្ញា ឆ្នាំ២០២៤ នៅមន្ទីរព័ត៌មានខេត្តស្វាយរៀង ពិធីនេះក៏មានការចូលរួមពីលោក កែវ ច័ន្ទលី ប្រធានមន្ទីរព័ត៌មានខេត្ត លោក-លោកស្រី មន្ត្រីនៃមន្ទីរព័ត៌មានខេត្តជាច្រើននាក់ទៀត។


ក្នុងឱកាសនោះដែរការិយាល័យទាំង៥ ចំណុះឲ្យមន្ទីរព័ត៍មានខេត្តក៏បានរាយការណ៍ជូនឯកឧត្តមអនុរដ្ឋលេខាធិការ អំពីលទ្ធផលការងារសម្រេចបាននាពេលកន្លងមក និងសំណូមពរផ្សេងៗតាមជំនាញការិយាល័យនីមួយៗ។


លោក កែវ ច័ន្ទលី ប្រធានមន្ទីរព័ត៌មានខេត្ត បានរាយការណ៍ជូនឯកឧត្តម ឡុង សេង ពីការងារមន្ទីរសម្រេចបានកន្លងមក និងបញ្ហាប្រឈមផ្សេងៗ រួមនិងសំណូមពរមួយចំនួន ដើម្បីអោយស្របតាមទិសដៅគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណអាណត្តិទី៧ ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។


មានប្រសាសន៍ក្នុងកិច្ចប្រជុំឯកឧត្តម ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានធ្វើការកោតសរសើរដល់ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការតាមការិយាល័យជំនាញទាំងអស់ ដែលបានខិតខំចុះយកព័ត៌មានជាប្រចាំ និងផលិតព័ត៌មានទៅផ្សព្វផ្សាយជូនថ្នាក់ដឹកនាំ និងនាំយកព័ត៌មាននៅតាមមូលដ្ឋាន ទៅផ្សព្វផ្សាយជូនថ្នាក់ដឹកនាំវិញ។


ឯកឧត្តម ឡុង សេង បានស្នើដល់មន្ត្រីរាជការមន្ទីរព័ត៌មានខេត្ត ត្រូវខិតខំអភិវឌ្ឍន៍ខ្លួនក្នុងវិស័យព័ត៌មានដើម្បីដើរឲ្យទាន់ការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងប្រកបទៅដោយក្រមសីលធម៌វិជ្ជាជីវៈ និងព័ត៌មានដែលផ្សព្វផ្សាយទៅមានគុណភាពតាមកំណែទម្រង់ស៊ីជម្រៅបញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

ជាពិសេសក្នុងឪកាសនោះដែរឯកឧត្តម ឡុង សេង បានចែកសៀវភៅស្ដីពី ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងចែកប័ណ្ណសម្គាល់ខ្លួនរបស់មន្ត្រីរាជការ ដល់មន្ទីរព័ត៍មានខេត្តស្វាយរៀង៕

ដោយ:ភក្ដី




















No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages