ឯកឧត្តម​ ហ៊ុន​ ម៉ានី​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ​ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា​ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធី ​ពិភាក្សាសន្ទនាមូលដ្ឋានលើប្រធានបទ​ ការចូលរួមរបស់អាណាព្យាបាល​ និងការត្រៀមលក្ខណៈសម្បត្តិតម្រង់ទិសកូនចូលមហាវិទ្យាល័យ​ ឬការចាប់យកជំនាញវិជ្ជាជីវៈ​ និងការចូលរួមវេចនំអន្សមរួមគ្នានៅវិទ្យាល័យគោកព្រីង​ ស្រុកស្វាយជ្រំ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Saturday, September 7, 2024

ឯកឧត្តម​ ហ៊ុន​ ម៉ានី​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ​ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា​ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធី ​ពិភាក្សាសន្ទនាមូលដ្ឋានលើប្រធានបទ​ ការចូលរួមរបស់អាណាព្យាបាល​ និងការត្រៀមលក្ខណៈសម្បត្តិតម្រង់ទិសកូនចូលមហាវិទ្យាល័យ​ ឬការចាប់យកជំនាញវិជ្ជាជីវៈ​ និងការចូលរួមវេចនំអន្សមរួមគ្នានៅវិទ្យាល័យគោកព្រីង​ ស្រុកស្វាយជ្រំ




(ស្វាយរៀង): នៅព្រឹកថ្ងៃសៅរ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម​  ហ៊ុន​ ម៉ានី​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ​ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា​ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធី ​ពិភាក្សាសន្ទនាមូលដ្ឋានលើប្រធានបទ​ ការចូលរួមរបស់អាណាព្យាបាល​ និងការត្រៀមលក្ខណៈសម្បត្តិតម្រង់ទិសកូនចូលមហាវិទ្យាល័យ​ ឬការចាប់យកជំនាញវិជ្ជាជីវៈ​ និងការចូលរួមវេចនំអន្សមរួមគ្នានៅវិទ្យាល័យគោកព្រីង​ ស្រុកស្វាយជ្រំ។


នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី​ ឯកឧត្តម​ ឌី​ វិជ្ជា​ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង​ ឯកឧត្តមបណ្ឌិត​ តូច​ ប៉ូលីវ៉ា​ សមាជិកអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង​ លោកគ្រូអ្នកគ្រូ​ គណៈកម្មាធិការស.ស.យ.ក​ ស្រុកទាំងប្រាំបីក្រុង​ ស្រុក​ យុវជនកាយរិទ្ធ​ យុវជនកាកបាទក្រហមកម្ពុជា​ និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀត។​


ឯកឧត្តមប្រធាន​ ហ៊ុន​ ម៉ានី​ បានមានប្រសាសន៍នៅក្នុងកម្មវិធីរួមថា​ ក្នុងនាមជាយុវជនជាទំពាំងស្នងឬស្សីជាកូនខ្មែរជំនាន់ក្រោយ​ ត្រូវរក្សាឱ្យបាននូវសុខសន្តិភាពស្ថេរភាពសង្គមជាតិ​ ក៏ដូចជាមានការខិតខំប្រឹងប្រែងតស៊ូព្យាយាមសិក្សារៀនសូត្រដើម្បីអភិវឌ្ឍជាតិរបស់យេីងឱ្យមានការរីកលូតលាស់តទៅមុខដោយឥតឈប់ឈរ។


ឯកឧត្តម​ ហ៊ុន​ ម៉ានី​ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា​ បានបន្ថែមថាក្នុងនាមជាយុវជន​ ក្នុងនាមជាកូនខ្មែរ​ ត្រូវរួបរួមសាមគ្គីគ្នាជាធ្លុងមួយ​ ដើម្បីប្រទេសជាតិរបស់យើង​ កុំឱ្យវិលទៅរកដូចសម័យកាលដេីម​ ហើយឯកឧត្តម​ បានបន្ថែមពីលើនេះថាត្រូវធ្វើឱ្យប្រទេសជាតិមានភាពលេចមុខ​ លេចមាត់នៅលើឆាកអន្តរជាតិ​ ដេីម្បីជោគវាសនារបស់ប្រទេសយេីង។


ឯកឧត្តម​ ហ៊ុន​ ម៉ានី​ ក៏បានសង្កត់ធ្ងន់ថាខ្មែរច្រើន​ ខ្មែរមិនខ្លាំងទេ​ តែខ្មែរតែមួយនោះទើបខ្មែរខ្លាំង​ ហើយជា​ចុងក្រោយ​ ឯកឧត្តម​ ហ៊ុនម៉ានី​ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្តឯកឧត្តមលោកជំទាវ​ ដែលបានអញ្ជើញចូលរួមជាធិបតី​ ប្អូនៗយុវជន ដែលបានចូលរួមនិងសូមជូនពរដល់អង្គពិធីថ្ងៃនេះ​៕

ដោយ:ភក្ដី














No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages