កិច្ចសហការការងារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ និងផ្សព្វផ្សាយ លទ្ធផលបណ្តោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ និងឯកសារពាក់ព័ន្ធមួយចំនួន - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Tuesday, September 10, 2024

កិច្ចសហការការងារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ និងផ្សព្វផ្សាយ លទ្ធផលបណ្តោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ និងឯកសារពាក់ព័ន្ធមួយចំនួន



កិច្ចសហការការងារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ និងផ្សព្វផ្សាយ លទ្ធផលបណ្តោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ និងឯកសារពាក់ព័ន្ធមួយចំនួន


(ស្វាយរៀង): នៅព្រឹកថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិបាលខេត្ត បានអញ្ជេីញក្នុងប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពី កិច្ចសហការការងារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ និងផ្សព្វផ្សាយ លទ្ធផលបណ្តោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ និងឯកសារពាក់ព័ន្ធមួយចំនួន នៅសាលប្រជុំលេខាធិការដ្ឋា នរៀបចំការបោះឆ្នោតខេត្តស្វាយរៀង។ 


ក្នុងពិធីនេះក៏មានការអញ្ជេីញចូលរួមពី   លោក សុខ សាគុន ប្រធាន លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្វាយរៀង   លោក ឯម សុត ជំនួយការ គ.ជ.ប ល

កងកម្លាំងទាំង៣ប្រភេទ តំណាងអភិបាលក្រុង ស្រុកទាំង៨ យុវជន ស.ស.យ.ក និងលេខាធិការគណបក្សផ្សេងទៀត។


ក្នុងឱកាសនោះផងដែរ ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្ត បានមានប្រសាសន៍ថា ការបោះឆ្នោតគឺជាបេះដូងនៃលទ្ធិប្រជាធិបតេយ្យ ដែលប្រទេសកម្ពុជាប្រកាន់ភ្ជាប់ជានិច្ចនូវការបោះឆ្នោតយ៉ាងត្រឹមត្រូវ និងយុត្តិធម៍ ។ 


 ឯកឧត្តម ម៉ែន អេង មានប្រសាសន៍ បន្ថែមទៀតថា មិនថាជាការបោះឆ្នោតសកល ឬជាការបោះឆ្នោតអសកលទេ ដំណើរការរៀបចំការបោះឆ្នោត ចាំបាច់ត្រូវបែងចែកជាដំណាក់កាលសំខាន់ៗចំនួន៤ គឺ៖ 

ទី១.  ដំណាក់កាលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត 

ទី២.   ដំណាក់កាលចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងចុះបញ្ជីបេក្ខជនឈរឈ្មោះ 

ទី៣. ដំណាក់កាលឃោសនាបោះឆ្នោត

ទី៤.  ដំណាក់កាលបោះឆ្នោត រាប់សន្លឹកឆ្នោត និងប្រកាសលទ្ធផលនៃការបោះឆ្នោត។


ដូចដែលបងប្អូនបានឃេីញយ៉ាងច្បាស់ហេីយថា ការបោះឆ្នោតជ្រេីសតាំងតំណាងរាស្ត្រក្នុងពេលថ្មីៗនេះ គឺប្រព្រឹត្តទៅយ៉ាងរលូន សេរីភាព យុត្តិធម៍ និងត្រឹមត្រូវ នេះសបញ្ជាក់បានថា ប្រទេសកម្ពុជារបស់យេីងគឺប្រកាន់ភ្ជាប់នូវរបបលទ្ធិប្រជាធិបតេយ្យយ៉ាងច្បាស់លាស់៕

ដោយ:ភក្ដី














No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages