អបអរសាទរពិធីសម្ពោធដាក់ឲ្យប្រេីប្រាស់ផ្លូវមួយខ្សែមានប្រវែង ១,២០០ម៉ែត្រ សង្កាត់ប្រាសាទ ក្រុងបាវិត - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Tuesday, September 17, 2024

អបអរសាទរពិធីសម្ពោធដាក់ឲ្យប្រេីប្រាស់ផ្លូវមួយខ្សែមានប្រវែង ១,២០០ម៉ែត្រ សង្កាត់ប្រាសាទ ក្រុងបាវិត


 អបអរសាទរពិធីសម្ពោធដាក់ឲ្យប្រេីប្រាស់ផ្លូវមួយខ្សែមានប្រវែង ១,២០០ម៉ែត្រ សង្កាត់ប្រាសាទ ក្រុងបាវិត


(ស្វាយរៀង): នាព្រឹកថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជេីញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រេីប្រាស់ផ្លូវមួយខ្សែមានប្រវែង ១,២០០ម៉ែត្រ ស្ថិតនៅភូមិកណ្តាល សង្កាត់ប្រាសាទ ក្រុងបាវិត ដដែលជាអំណោយរបស់ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ ដែលចំណាយថវិកាអស់ចំនួន១៨,០០០ដុល្លារអាមេរិក ។ 


ពិធីនេះមានការអញ្ជេីញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត លោកអភិបាលក្រុងបាវិត លោក លោកស្រី ប្រធានមន្ទីរនានាជុំវិញខេត្ត កងកម្លាំងទាំ៣ ប្រភេទ និងមានការចូលរួមពី មន្ត្រីរាជការក្រុង កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ក្រុងបាវិត ប្រជាពលរដ្ឋក្នុងសង្កាត់ប្រាសាទ។


មានប្រសាសន៍ទៅកាន់ពិធីនេះ ឯកឧត្តមអភិបាលខេត្តបានបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់សម្តេចកិត្តិសង្គហ បណ្ឌិត ម៉ែន សំអន និងលោកជំទាវភឿងសកុណា ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានវត្តមានក្នុងពិធីនេះ។


ឯកឧត្តមបន្តថា សមិទ្ធផលផ្លូវមួយខ្សែនេះ គឺមិនមែនកើតឡើងដោយចៃដន្យនោះទេ នេះក៏ព្រោះតែស្ថានភាពនៃប្រទេសជាតិរបស់យើងទទួលផលពីផ្លែផ្កានៃសុខសន្តិភាព និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វេីឲ្យជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋកាន់តែប្រសេីឡេីង ។ ជាក់ស្តែងផ្លូវនេះ និងជួយសម្រួលដល់ការធ្វេីដំណេីររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងដឹកជញ្ជូនទំនិញនិងកសិផលនានា ជាពិសេបងប្អូនកម្មករកម្មការនីរោងចក្រ និងប្រេីប្រាស់ផ្លូវនេះទៅបំពេញ ការងារប្រចាំថ្ងៃ។  


ឯកឧត្តមបានផ្តាំផ្ញេីនូវចំណុចសំខាន់ៗមួយចំនួនទៅកាន់ពិធីនេះដូចខាងក្រោម៖

១.សូមចូលរួមជួយផ្សព្វផ្សាយផលប៉ះពាល់ និងគ្រោះថ្នាក់ នៃការសេពគ្រឿងញៀន ដើម្បីទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ហើយលុបបំបាត់គ្រឿងញៀននៅមូលដ្ឋានដើម្បីអនាគតកូនចៅយើង ។

២.សូមបងប្អូន បន្តរួមគ្នាការពារឲ្យបាន នូវសុខសន្តិភាពដែលមាននៅក្នុងដៃ ត្រូវមានការជឿជាក់លើរាជរដ្ឋាភិបាលនិងប្រឆាំងដាច់ខាតនូវរាល់ការប៉ុនប៉ងទាំងឡាយណា ដែលនាំឲ្យប្រទេសជាតិយើងធ្លាក់ទៅក្នុងភាពអន្តរាយ ។

៣.សូមចូលរួមជួយថែរក្សាការពារនូវសមិទ្ធផលផ្លូវមួយខ្សែនេះ ឲ្យបាន ល្អ   ការដឹកជញ្ជូនកុំដឹកលេីសទម្ងន់ជាដេីម ។

៤.សូមអាជ្ញាធរ និងសមត្ថកិច្ចរបស់យើង ត្រូវ បន្ត យកចិត្តទុកដាក់អនុវត្ត គោលនយោបាយ ភូមិ ឃុំ មាន សុវត្ថិភាព ការងារបង្ក្រាប ល្បែងស៊ីសងខុសច្បាប់ និងការពារ សន្តិ សុខ សុ វត្ថិភាព ឲ្យ បាន ល្អប្រសើរជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន និងគ្រប់កាលៈទេសៈ។

ជាចុងបញ្ចប់នៃពិធីនេះដែរឯកឧត្តមអភិបាលខេត្តបានចែកជូនប្រជាពលរដ្ឋនូវក្រមាម្នាក់មួយ និងថវិកាមួយម៉ឺនរៀលផងដែរ៕ ដោយ:ភក្ដី 


























No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages