រដ្ឋបាលក្រុងបាវិត ចាប់ផ្តើមធ្វើការជួសជុលផ្លូវតាពៅឡើងវិញក្រោយពេលមេឃរាំងភ្លៀងខណៈរដូវវស្សាបានធ្វើឲ្យផ្លូវមួយចំនួនរងការខូចខាតដោយសារជំនន់ទឹកភ្លៀងចុងឆ្នាំ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Tuesday, November 12, 2024

រដ្ឋបាលក្រុងបាវិត ចាប់ផ្តើមធ្វើការជួសជុលផ្លូវតាពៅឡើងវិញក្រោយពេលមេឃរាំងភ្លៀងខណៈរដូវវស្សាបានធ្វើឲ្យផ្លូវមួយចំនួនរងការខូចខាតដោយសារជំនន់ទឹកភ្លៀងចុងឆ្នាំ


រដ្ឋបាលក្រុងបាវិត ចាប់ផ្តើមធ្វើការជួសជុលផ្លូវតាពៅឡើងវិញក្រោយពេលមេឃរាំងភ្លៀងខណៈរដូវវស្សាបានធ្វើឲ្យផ្លូវមួយចំនួនរងការខូចខាតដោយសារជំនន់ទឹកភ្លៀងចុងឆ្នាំ 


(ខេត្តស្វាយរៀង): កាលពីចុងសប្តាហ៍កន្លងទៅនេះរដ្ឋបាលក្រុងបាវិត និងក្រុមស្តារប្រឡាយតាពៅ បានចាប់ដំណើរការធ្វើការជួសជុលឡើងវិញនូវកំណាត់ផ្លូវតាពៅ១ខ្សែរ ដែលបានរងការខូចខាតដោយសារជំនន់ទឹកភ្លៀងចុងឆ្នាំដែលជាហេតុធ្វើឲ្យផ្លូវមានសភាពរអិលបែកល្បាប់ស្រុតផុងពិបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។


លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានបញ្ជាក់ឲ្យដឹងថា: ក្រោយពេលមេឃរាំងភ្លៀងលោក និងក្រុមស្ដារប្រឡាយតាពៅ បានធ្វើការចាក់ថ្មមិកនិងកៀរកិនបង្ហាប់ដើម្បីធ្វើការជួសជុលផ្លូវលំមួយខ្សែឡើងវិញស្ថិតនៅភូមិតាពៅសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀង។ លោកថាដោយសាររដូវនេះជារដូវវស្សាហេតុដូច្នេះហើយធ្វើឲ្យបណ្ដាផ្លូវលំមួយចំនួនបានរងការខូចខាតដោយសារជំនន់ទឹកភ្លៀងនាចុងរដូវវស្សា។ ម៉្យាងទៀតដោយសារមានទឹកភ្លៀងដូច្នេះយើងមិនអាចដាក់គ្រឿងចក្រជួសជុលបានទេលុះត្រាតែមេឃរាំងភ្លៀងហើយការជួសជុលផ្លូវមួយខ្សែនេះគឺបន្តជួសជុលរហូតដល់សង្កាត់ប្រាសាទ គឺនឹងចាក់ថ្មមិកទៅតាមលទ្ធភាពជាជំហានៗដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក៏ដូចជាអ្នកដែលបានធ្វើដំណើរឆ្លងកាត់ផ្លូវមួយខ្សែខាងលើនេះ។ 


សូមបញ្ជាក់ផងដែរថា:ផ្លូវលំមួយខ្សែស្ថិតនៅក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត នាពេលកន្លងមកបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងផងនិងដោយសារការដឹកដីស្ដារប្រឡាយតាពៅផងដែលជាហេតុធ្វើឲ្យកំណត់ផ្លូវលំមួយខ្សែនេះបានស្រុតដោយអន្លើនៗហើយមានសភាពរអិលពិបាកក្នុងការធ្វើដំណើរនៅក្នុងភូមិសាស្ត្រខាងលើនេះហើយប្រជាពលរដ្ឋក៏បានសំណូមពរដល់លោកចៅសង្កាត់បាវិតដើម្បីជួយជួសជុលផ្លូវមួយខ្សែនេះឡើងវិញផងដែរ៕

ដោយ:ភក្ដី
















No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages