លោកអភិបាលក្រុងបាវិត នឹងធ្វើការជួសជុលផ្លូវតាពៅឡើងវិញក្រោយពេលមេឃរាំងភ្លៀងខណៈរដូវវស្សាបានធ្វើឲ្យផ្លូវមួយចំនួនរងការខូចខាតដោយសារជំនន់ទឹកភ្លៀងចុងឆ្នាំ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Friday, November 8, 2024

លោកអភិបាលក្រុងបាវិត នឹងធ្វើការជួសជុលផ្លូវតាពៅឡើងវិញក្រោយពេលមេឃរាំងភ្លៀងខណៈរដូវវស្សាបានធ្វើឲ្យផ្លូវមួយចំនួនរងការខូចខាតដោយសារជំនន់ទឹកភ្លៀងចុងឆ្នាំ

 


លោកអភិបាលក្រុងបាវិត នឹងធ្វើការជួសជុលផ្លូវតាពៅឡើងវិញក្រោយពេលមេឃរាំងភ្លៀងខណៈរដូវវស្សាបានធ្វើឲ្យផ្លូវមួយចំនួនរងការខូចខាតដោយសារជំនន់ទឹកភ្លៀងចុងឆ្នាំ 


(ខេត្តស្វាយរៀង): នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានឲ្យដឹងថា:ក្រោយពេលមេឃរាំងភ្លៀងនាពេលខាងមុខលោកនិងក្រុមស្ដារប្រឡាយតាពៅនឹងធ្វើការជួសជុលផ្លូវលំមួយខ្សែឡើងវិញស្ថិតនៅភូមិតាពៅសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀង។ លោកអភិបាលក្រុងបានបន្តឲ្យដឹងទៀតថាដោយសាររដូវនេះជារដូវវស្សាហេតុដូច្នេះហើយធ្វើឲ្យបណ្ដាផ្លូវលំមួយចំនួនបានរងការខូចខាតដោយសារជំនន់ទឹកភ្លៀងនាចុងរដូវវស្សា។ម៉្យាងទៀតនៅពេលដែលមានទឹកភ្លៀងដូច្នេះយើងមិនអាចដាក់គ្រឿងចក្រជួសជុលបានទេលុះត្រាតែមេឃរាំងភ្លៀងហើយការជួសជុលផ្លូវមួយខ្សែនេះគឺបន្តរហូតដល់សង្កាត់ប្រាសាទគឺនឹងចាក់ថ្មមិកទៅតាមលទ្ធភាពជាជំហានៗដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក៏ដូចជាអ្នកដែលបានធ្វើដំណើរឆ្លងកាត់ផ្លូវមួយខ្សែខាងលើនេះ។ 


សូមបញ្ជាក់ផងដែរថា: ផ្លូវលំមួយខ្សែស្ថិតនៅក្នុងភូមិតាពៅសង្កាត់បាវិតក្រុងបាវិតនាពេលកន្លងមកបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងផងនិងដោយសារការដឹកដីស្ដារប្រឡាយតាពៅផងដែលជាហេតុធ្វើឲ្យកំណត់ផ្លូវលំមួយខ្សែនេះបានស្រុតដោយអន្លើនៗហើយមានសភាពរអិលពិបាកក្នុងការធ្វើដំណើរនៅក្នុងភូមិសាស្ត្រខាងលើនេះ ហើយប្រជាពលរដ្ឋក៏បានសំណូមពរដល់លោកចៅសង្កាត់បាវិតដើម្បីជួយជួសជុលផ្លូវមួយខ្សែនេះឡើងវិញផងដែរ៕

ដោយ:ភក្ដី









No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages