ប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត សម្រាប់ឆ្នាំ២០២៥ វិស័យការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងសន្តិសុខសង្គម ខេត្តស្វាយរៀង
(ស្វាយរៀង): នៅព្រឹកថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមរដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ និងឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តមអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត សម្រាប់ឆ្នាំ២០២៥ វិស័យការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងសន្តិសុខសង្គម ខេត្តស្វាយរៀង។
លោក អ៊ូ សុខឿន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង មានប្រសាសន៍អោយដឹងថា: ក្នុងខេត្តស្វាយរៀង មានក្រុមហ៊ុនរោងចក្រ សហគ្រាស គ្រឹះស្ថាន សរុបចំនួន ១០០៣ កន្លែង មានកម្មករនិយោជិតសរុប ១៤០,២០៩នាក់ ស្រី ៨០,៧៥០នាក់។ ប្រៀបធៀបឆ្នាំ២០២៣ ចំនួនរោងចក្រ សហគ្រាស កើន៤៥,៣៦% និងកម្មករនិយោជិតកើន ៣១,៨៨%។
លោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបានបន្តថា: តំបន់សេដ្ឋកិច្ចពិសេសៈ មានចំនួន ៩កន្លែង មានរោងចក្រ សហគ្រាស សរុបចំនួន១៨៩ និងមាន កម្មករនិយោជិត សរុបចំនួន៩៩១,៣៦៣នាក់ ស្រីចំនួន៥៥,៣៥៣នាក់ ក្នុងនោះកម្មករនិយោជិតខ្មែរចំនួន ៨៨,៣៣៥នាក់ ស្រី ៥៤៤៩៩នាក់ បរទេសចំនួន ២,៣៨៥នាក់ ស្រី ៥៥០នាក់។ ហើយក្រៅតំបន់សេដ្ឋកិច្ចពិសេស៖ មានរោងចក្រ សហគ្រាស សរុបចំនួន ៨១៤ និងមានកម្មករនិយោជិត សរុបចំនួន៤៨,៨៤៦នាក់ ស្រីចំនួន ២៥,៣៩៧នាក់ ។ ក្នុងនោះកម្មករនិយោជិតខ្មែរចំនួន ៤៧,៧២៧នាក់ ស្រី ២៥,១៦៤នាក់ បរទេសចំនួន ១,១១៩នាក់ ស្រី ២៣៣នាក់។
ឯកឧត្តម ម៉ែន អេង មានប្រសាសន៍នាឱកាសនោះថា កិច្ចប្រជុំនៅពេលនេះ គឺពិតជាបានបង្ហាញឱ្យឃើញពីការគិតគូរយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ដែលមាន ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាសេនាធិការ ក្នុងការគាំទ្រដល់ការអនុវត្តការងារអាទិភាពសំខាន់ទាំង២ក្នុងចំណោមការងារអាទិភាពទាំង ៦ នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល អាណតិ្តទី៧ ឱ្យកាន់តែទទួលបានជោគជ័យ និងមានប្រសិទ្ធភាព ឆ្លើយទៅនឹងគោលដៅ នៃការលើកកម្ពស់សុខុមាលភាពប្រជាជន បង្កើនឱកាសទទួលបានការបណ្តុះបណ្តាលជំនាញសម្រាប់យុវជនដែលជាយុទ្ធសាស្រ្តគន្លឹះ ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជននៅមូលដ្ឋាន។
ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈវិជ្ជាជីវៈ មានប្រសាសន៍ក្នុងកម្មវិធីគោរពយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានគិតគូរយកចិត្តទុកដាក់បំផុតចំពោះវិស័យការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងសន្តិសុខសង្គម។ ឯកឧត្តម បានបន្ថែមថា ចំពោះរបបសន្តិសុខសង្គម ធ្វើឡើងដេីម្បីជួយសម្រួលដល់សុខទុក្ខ និងជីវភាពគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋ ហើយមានការជួយជ្រោមជ្រែងរបស់ថ្នាក់ដឹកនាំ គឺមិនអាចជួយបងប្អូនឱ្យរួចផុតពីភាពក្រីក្របានទាំងស្រុងនោះទេ គឺបងប្អូ នត្រូវមានជំនាញរៀងខ្លួនដេីម្បីប្រកបរបរចិញ្ចឹមជីវិត ដោយត្រូវរៀនជំនាញបន្ថែម វគ្គខ្លីៗ ដេីម្បីបានបន្តជីវភាព និងជីវិតរបស់បងប្អូ នៗទាំងអស់គ្នា៕
ដោយ:ភក្ដី













No comments:
Post a Comment