វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង នៅសាលាសង្កាត់បាវិត ក្រុងបាវិត - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Friday, November 22, 2024

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង នៅសាលាសង្កាត់បាវិត ក្រុងបាវិត

 


(ខេត្តស្វាយរៀង): ឯកឧត្តម សំ ប៊ុណ្ណារិន សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្ត នាព្រឹកថ្ងៃទី២២ វិច្ឆិកា ២០២៤ បានអញ្ជើញជាគណ:អធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង នៅសាលាសង្កាត់បាវិត ក្រុងបាវិត។


ថ្លែងក្នុងវេទិការនេះ ឯកឧត្តម សំ ប៊ុណ្ណារិន សមាជិកក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ថា៖ វេទិកានាថ្ងៃនេះធ្វើឡើងដើម្បីប្រមូលមតិយោបល់ បញ្ហាប្រឈម និងសំណូមពរនានារបស់ប្រជាពលរដ្ឋ យកមកពិភាក្សាស្រាយបំភ្លឺ និងធ្វើការដោះស្រាយឱ្យចំគោលដៅ ប្រកបដោយប្រសិទ្ធិភាព និងទាន់ពេលវេលា ដែលបានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តចូលរួមសហការយ៉ាងខ្លាំងក្លានៅក្នុងដំណើរការនៃការគាំទ្រ និងជំរុញការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិស្របតាមក្របខ័ណ្ឌយុទ្ធសាស្ត្រស្តីពីកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការ ឱ្យកាន់តែទទួលបានលទ្ធផលជោគជ័យថ្មីៗឆ្លើយតបទៅនឹងសេចក្តីត្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។


ជាមួយគ្នានេះផងដែរឯកឧត្តម សំ ប៊ុណ្ណារិន បានបញ្ជាក់បន្ថែមថា: រាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរដែលបានលើកឡើងក្នុងវេទិកានាថ្ងៃនេះ បើក្នុងករណីដោះស្រាយបានភ្លាមៗ អាជ្ញាធរក៏ដូចជាក្រុមប្រឹក្សា គណៈអភិបាល មន្ទីរពាក់ព័ន្ធ នឹងធ្វើការដោះស្រាយជូនភ្លាមៗ ហើយចំពោះករណីមិនអាចដោះស្រាយបានភ្លាមៗ នោះអាជ្ញាធរស្រុក មន្ទីរពាក់ព័ន្ធ ក្រុមប្រឹក្សា និងគណៈអភិបាល នឹងលើកយកទៅពិភាក្សារកដំណោះស្រាយជូននៅពេលក្រោយបន្តទៀត ដោយមិនទុកបញ្ហា និងសំណូមពរចោល ឬគេចវេសពីបញ្ហាដែលបានលើកឡើងក្នុងវេទិកានេះឡើយ។


ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្ត បានលើកឡើងថា: តាមរយ:វេទិកានេះនឹងផ្ដល់ឱកាសដល់អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់មានសិទ្ធស្មើគ្នា ក្នុងការចូលរួមទទួលព័ត៌មានអំពីសមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបាន ហើយថែមទាំងអាចលើកឡើងអំពីបញ្ហាប្រឈម និងសំណូមពរនានា ដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួនមកកាន់អាជ្ញាធរ ក៏ដូចជាក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ដើម្បីធ្វើការពិនិត្យពិភាក្សាដោះស្រាយជូនឱ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។


ក្នុងវេទិការនោះដែលឯកឧត្ដមអភិបាលរងខេត្តបានលើកឡើងពីសមិទ្ធិផលនានារបស់ខេត្ត និងបញ្ហាប្រឈមមួយចំនួនដូចជា៖

•បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងការប្រើប្រាស់ និងជួញដូរគ្រឿងញៀនខុសច្បាប់ នៅតែបន្តកើតមាន។

•កើតមានគ្រោះមហន្តរាយធម្មជាតិដូចជា ការរាំងស្ងួត ទឹកជំនន់ ខ្យល់កន្ត្រាក់ ដែលធ្វើប៉ះពាល់ដល់ការបង្កបង្កើនផលស្រូវ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសភ្ជាប់ប្រព័ន្ធក្នុងទូរស័ព្ទ "1294"។

•ទំនាស់ដីធ្លី ការរំលោភកាន់កាប់ដីព្រែក បឹង អូរ និងដីចំណីថ្នល់នៅតែបន្តកើតមាន។

•ការគ្រប់គ្រងកាកសំណល់នៅតាមទីប្រជុំជន និងនៅតាមរោងចក្រ សហគ្រាសមិនបានអនុវត្តត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងការចូលរួមនៅមានកម្រិត។


ចំណុចដែលគួរអោយកត់សម្គាល់នោះគឺឯកឧត្ដមគណៈអធិបតី លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អធិការដ្ឋាននគរបាល បានទទួលយកសំណូមពរ និងបញ្ហាប្រឈម ហើយបានដោះស្រាយនៅចំងល់ដែលបងប្អូនប្រជាពលរដ្ឋបានលើកឡើងដោយមិនទុកបញ្ហានោះឡើយ៕

ដោយ:ភក្ដី



































No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages