កិច្ចប្រជុំសាមញ្ញ លើកទី៥ ឆ្នាំទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង
(ស្នាវាយរៀង): ព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០២៤នេះ នៅសាលប្រជុំសាលាខេត្តស្វាយរៀង មានរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី៥ ឆ្នាំទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្ដម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ/អង្គភាពនានាក្នុងខេត្ត តំណាងកងកម្លាំងទាំង៣ លោកអភិបាលក្រុង ស្រុកទាំង៨ លោក លោកស្រីនាយក នាយករងទីចាត់ការ/អង្គភាព និងប្រធានការិយាល័យចំណុះសាលាខេត្ត ។
របៀបវារៈនៃកិច្ចប្រជុំនេះមាន ៖
១.ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤។
២. ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលខេត្ត ប្រចាំខែកញ្ញា និងទិសដៅបន្តខែតុលា ឆ្នាំ២០២៤។
៣.ពិនិត្យ និងអនុម័ត សេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការបែងចែកតួនាទីភារកិច្ចជូនសមាជិកក្រុមប្រឹក្សាខេត្ត។
៤.ពិនិត្យ និងអនុម័ត លើសេចក្តីព្រាង ឯកសារសម្រាប់រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាខេត្ត។
៥. ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងផែនការរៀបចំដែនដីខេត្តស្វាយរៀង។
៦-អនុម័តតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាល ជូនមន្ត្រីរាជការសាលាខេត្ត។
៧.ស្តាប់របាយការណ៍ប្រចាំខែតុលា និងទិសដៅការងារបន្តខែវិច្ឆិកា ឆ្នាំ២០២៤ របស់ គណៈកម្មាធិការពិគ្រោះ យោបល់កិច្ចការស្រ្តី និងកុមារខេត្ត។
៨.ស្តាប់របាយការណ៍ប្រចាំខែតុលា និងទិសដៅការងារបន្តខែវិច្ឆិកា ឆ្នាំ២០២៤ របស់គណៈកម្មាធិការលទ្ធកម្មខេត្ត។
៩.សេចក្តីផ្សេងៗ៕
ដោយ:ភក្ដី











No comments:
Post a Comment