ទិវាជាតិប្រយុទ្ធប្រឆំាងអំពើជួញដូរមនុស្ស១២ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ "កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនសុ្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគ សម័យឌីជីថល" - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Wednesday, December 25, 2024

ទិវាជាតិប្រយុទ្ធប្រឆំាងអំពើជួញដូរមនុស្ស១២ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ "កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនសុ្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគ សម័យឌីជីថល"

 


ទិវាជាតិប្រយុទ្ធប្រឆំាងអំពើជួញដូរមនុស្ស១២ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ "កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនសុ្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគ សម័យឌីជីថល"



(ស្វាយរៀង): នៅព្រឹកថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវ យក់ ស៊ីណាត អភិបាលរងខេត្ត និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ខ.ប.ជ និងលោកជំទាវ ប៊ី សសិន សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាជាតិប្រយុទ្ធប្រឆំាងអំពើជួញដូរមនុស្ស១២ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ "កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនសុ្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគ សម័យឌីជីថល" ប្រារព្ធធ្វើនៅសាលប្រជុំធំសាលាខេត្តស្វាយរៀង។


លោកជំទាវ យក់ ស៊ីណាត អភិបាលរងខេត្ត បានថ្លែងថា: រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានតម្កល់នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការការពារឲ្យបាននូវសន្តិភាពជាតិ សន្តិសុខសង្គម ស្ថេរភាពនយោបាយកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ដោយពង្រឹងកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ កាន់តែទូលំទូលាយ និងការអភិវឌ្ឍន៍ធនធានមនុស្ស ប្រកបដោយថាមពល និងសក្តានុពល។ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តការ ប្ដេជ្ញា ចិត្តយ៉ាង មុះមុត ប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងបទល្មើសឧក្រឹដ្ឋដទៃទៀតដែលបាន និងកំពុងតែយាយី បំផ្លាញដល់ សង្គមជាតិ យ៉ាងធ្ងន់ធ្ងរធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ ផលប្រយោជន៍ រហូតដល់អាយុជីវិតប្រជាពលរដ្ឋ និង ក៏ដូចជាបានបំផ្លាញដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសេដ្ឋកិច្ចជាតិយ៉ាងធ្ងន់ធ្ងរ ។


លោកជំទាវបន្ជាតថា: ការពិតណាស់វិទ្យាសាស្ត្រដ៏ទំនើប ជឿនលឿនទាំងឡាយ ត្រូវបានបង្កើតឡើងដើម្បីបម្រើក្តីសុខក្សេមក្សាន្ត និងការអភិវឌ្ឍន៍រីកចម្រើនរបស់មនុស្សជាតិ។ ទោះបីជាយ៉ាងនេះក្តី បច្ចេកវិទ្យា ក៏ត្រូវបានឧក្រឹដ្ឋជនប្រើប្រាស់ធ្វើជាមធ្យោបាយដ៏មានប្រសិទ្ធភាព ក្នុងការអូសទាញមនុស្សឲ្យធ្លាក់ចូលអន្ទាក់នៃបទឧក្រឹដ្ឋគ្រប់រូបភាព រួមទាំងការ ជួញដូរមនុស្ស និងកេងប្រវ័ញ្ចគ្រប់ទំរង់ផងដែរ។


លោកជំទាវ យក់ ស៊ីណាត សូមកោតសរសើរគ្រប់ការចូលរួមរបស់អង្គការដៃគូដែលជានិច្ចការខិតខំប្រឹងប្រែងចូលរួមគាំទ្រ និងសហការជាមួយ រួមគ្នារិះគិតរកមធ្យោបាយ ដើម្បីបង្ការទបស្កាត់ បង្រ្កាប ព្រមទាំងផ្តល់កិច្ចការពារជនរងគ្រោះ  និងបានចូលរួមដោះស្រាយបញ្ហាប្រឈមប្រជាពលរដ្ឋតាមសហគម៍ដែលមានភាពរងគ្រោះ និងជនសន្តោប្រវេសន៍ដែលគ្មានសុវត្ថិភាព។


លោកជំទាវ យក់ ស៊ីណាត អភិបាលរងខេត្ត បានបញ្ជាក់ថា: ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងចាត់ទុកថា «ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគឺជាអាទិភាពមួយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧  »  ដើម្បីការលើកកម្ពស់សន្តិសុខសុវត្ថិភាពមនុស្សជាតិនិងការលើកកម្ពស់សក្តានុពលនៃធនធានមនុស្សសម្រាប់ការអភិវឌ្ឍន៍ជាតិគ្រប់វិស័យ៕

ដោយ:ភក្ដី






















No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages