វេទិការថ្នាក់ខេត្ត ផ្នែកឯកជន ភាពជាដៃគូ រវាងរដ្ឋបាលខេត្ត និងសភាពាណិជ្ជកម្មខេត្តស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Saturday, December 21, 2024

វេទិការថ្នាក់ខេត្ត ផ្នែកឯកជន ភាពជាដៃគូ រវាងរដ្ឋបាលខេត្ត និងសភាពាណិជ្ជកម្មខេត្តស្វាយរៀង


វេទិការថ្នាក់ខេត្ត ផ្នែកឯកជន ភាពជាដៃគូ រវាងរដ្ឋបាលខេត្ត និងសភាពាណិជ្ជកម្មខេត្តស្វាយរៀង

(ស្វាយរៀង): នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជេីញជាអធិបតីក្នុងវេទិការថ្នាក់ខេត្ត ផ្នែកឯកជន ភាពជាដៃគូ រវាងរដ្ឋបាលខេត្ត និងសភាពាណិជ្ជកម្មខេត្តស្វាយរៀង ដែលបានប្រព្រឹត្តិទៅនៅសាលប្រជុំអាគារ ឃ សាលាខេត្ត។ 

វេទិការនេះមានការអញ្ជេីញចូលរួមពីឯកឧត្តម អភិបាលរងខេត្ត លោកឧញ៉ាប្រធានសភាពាណិជ្ជកម្មខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុងស្រុកទាំង៨ លោក លោកស្រីនាយកទីចាត់ការ/អង្គភាពពាក់ព័ន្ធចំណុះរដ្ឋបាលខេត្ត លោកអគ្គនាយកតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្ត លោកអគ្គនាយកក្រុមហ៊ុន សណ្ឋាគារ និងកាស៉ីណូក្នុងខេត្ត លោក លោកស្រីនាយកក្រុមហ៊ុន រោងចក្រ សហគ្រាសក្នុងខេត្ត និងលោក លោកស្រីជាក្រុមការងារពាក់ព័ន្ធ សរុបប្រមាណ៣០០នាក់។ 


មានប្រសាសន៍ទៅកាន់ពិធីនេះ ឯកឧត្តម អភិបាលខេត្តសូមថ្លែងនូវការអរគុណចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃសភាពាណិជ្ជកម្មខេត្ត ដែលមានលោកឧកញ៉ា សុក រ៉ាដូ ជាប្រធាន ដែលកន្លងមកនេះ បានចូលរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត ក្នុងការធានា និងថែរក្សាការពារនូវផលប្រយោជន៍ស្របច្បាប់របស់វិស័យឯកជននៅក្នុងខេត្ត ហើយពេលនេះ ក៏បានផ្ដួចផ្ដើម  និងសម្របសម្រួលរៀបចំឲ្យមាននូវកម្មវិធីជួបជុំដ៏មានសារៈសំខាន់នេះឡើងថែមទៀត។ 

ឯកឧត្តមបន្តថា នេះជាលើកទី១ របស់ក្រុមការងារផ្លូវការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ នៃភាពជាដៃគូ រវាង រដ្ឋបាលខេត្ត និងសភាពាណិជ្ជកម្មខេត្ត បន្ទាប់ពីយើងបានបង្កើតនូវឡើងនូវក្រុមការងារនេះ តាមរយៈសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣កន្លងទៅ ទន្ទឹមនេះជួបជុំនៅថ្ងៃនេះ បាននាំទៅដល់ការផ្សារភ្ជាប់នូវទំនាក់ទំនងកាន់តែល្អប្រសើររវាងថ្នាក់ដឹកនាំ អាជ្ញាធរ សមត្ថកិច្ច និងអង្គភាពពាក់ព័ន្ធ ជាមួយនិងសភាពាណិជ្ជកម្មខេត្ត និងបងប្អូនអ្នកវិនិយោគ ដែលបាននិងកំពុងធ្វើសកម្មភាពយ៉ាងច្រើននៅលើទឹកដី នៃខេត្តស្វាយរៀង ដែលផ្ដល់ឱកាសដល់បងប្អូនអ្នកវិនិយោគ ធុរជន អាជីវករ ពាណិជ្ជករ ទាំងអស់ បានជួបប្រាស្រ័យទាក់ទងគ្នា រាប់អានគ្នាកាន់តែជិតស្និទ្ធ ក៏ដូចជាអង្គពិធីទាំងមូលបានជួប ផ្លាស់ប្តូរទស្សនៈ គំនិតយោបល់ ចែករំលែកបទពិសោធន៍ល្អៗ សម្រាប់ពង្រឹង ពង្រីក និងអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួន ។ 


ឯកឧត្តម បន្ថែមថា អំណោយផលនៃកត្តាសុខសន្តិភាពជាមរតកបន្សល់ទុកពីអគ្គមគ្គទេសក៍ជាតិដ៏ឆ្នើមរបស់យើងគឺសម្ដេចតេជោ ប្រធានព្រឹទ្ធសភា

រួមផ្សំជាមួយនឹងបរិយាកាសវិនិយោគប្រកបដោយភាពអនុគ្រោះ និងទទួលបាននូវការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ការអភិវឌ្ឍ និងការរីកចម្រើនក្នុងដំណើរការអាជីវកម្ម និងការវិនិយោគរបស់អស់លោក លោកស្រីនៅក្នុងមូលដ្ឋាន នឹងកាន់តែឈានទៅមុខជាវិជ្ជមានច្រើនឡើងថែមទៀត ។ 

ជាទីបញ្ចប់ឯកឧត្តម បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះដំណើរការរៀបចំវេទិកាពិភាក្សា ផ្លាស់ប្ដូរយោបល់រវាងគ្រប់សមត្ថកិច្ច និងអង្គភាពពាក់ព័ន្ធ ជាមួយនឹងវិស័យឯកជន តាមរយៈយន្តការក្រុមការងារផ្លូវការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ នៃភាពជាដៃគូ រវាង រដ្ឋបាលខេត្ត និងសភា-ពាណិជ្ជកម្មខេត្ត និងសូមឲ្យក្រុមការងាររបស់រដ្ឋបាលខេត្ត សហការជាមួយសភាពាណិជ្ជកម្មខេត្ត ដើម្បីត្រៀមរៀបចំកម្មវិធីនេះឲ្យបានល្អប្រសើរ នាពេលខាងមុខទៀត៕

ដោយ:ភក្ដី














No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages