អភិបាលក្រុងបាវិត ណែនាំដល់សមត្ថកិច្ចក៏ជាអាជ្ញាធរ ចូលរួមបង្ក្រាបសកម្មភាពក្មេងទំនើងដែលអុកឡុកនៅមូលដ្ឋានដែលបង្ករការរំខានដល់ប្រជាពលរដ្ឋ
(ខេត្តស្វាយរៀង): ការថ្លែងណែនាំដូច្នេះរបស់ លោក លឹម សៀងហេង អភិបាលក្រុងបាវិត នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់កុដិ និងបុណ្យឆ្លងសមិទ្ធផលនានា ស្ថិតនៅវត្តអម្ពវ័ន្ត ភូមិច្រកម្ទេស សង្កាត់ច្រកម្ទេស ក្រុងបាវិតខេត្តស្វាយរៀង។
លោក លឹម សៀងហេង បានលើកឡើងថា នៅក្រុងបាវិត មានការរីកចម្រើនគួជាទីមោទន ដោយឡែកការប្រតិបត្តិសាសនា នានាក៏មានការរីកលូតលាស់គួរឱ្យកត់សម្គាល់ផងដែរ ទាំងនេះបញ្ជាក់យ៉ាងច្បាស់ពីការបើកទូលាយ លើសេរីភាពជំនឿសាសនា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបធី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានចាត់ទុកបញ្ហាសុខដុមនីយកម្មរវាងជាតិសាសន៍ និងសាសនាជាបញ្ហាដ៏មានសារៈសំខាន់ ដើម្បីធានាដល់សុខសន្តិភាពការបង្រួបបង្រួមជាតិ ក៏ដូចជាការអភិវឌ្ឍសង្គមជាតិ។
លោកអភិបាលក្រុងបានបន្តថា ទីអារាមក៏ត្រូវបានចាត់ទុកថាជាផ្នែកមួយដ៏សំខាន់ក្នុងការបន្តអនុវត្តគោលនយោបាយសម្រាប់មនុស្សចាស់ កុមារ និងជនក្រីក្រផងដែរ ទីអារាមបានក្លាយជាទីជម្រកសុវត្ថិភាពសម្រាប់លោកយាយ លោកតាជាកន្លែងសម្រាប់ សុំសីលធ្វើទានកុមារ និងយុវជនមួយ ចំនួនដែលមិនមានលទ្ធភាពក៏បានប្រើប្រាស់ទីអារាមនេះ ដោយមួយចំនួនបានបួសដើម្បីបន្តការសិក្សា និងមួយចំនួនទៀតក៏បានស្នាក់នៅដើម្បីបន្តការសិក្សា។
លោកអភិបាលក្រុងបាវិត ក៏បានសំណូមពរដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ មេត្តាជួយតាមដាន អប់រំ ណែនាំកូនចៅឲ្យចៀសឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ សូមចូលរួមសហការ តាមរយៈការជួយផ្ដល់ព័ត៌មាន មកសមត្ថកិច្ច ក្នុងករណីបានដឹងថា មានបទល្មើសគ្រឿងញៀនកើតឡើងក្នុងមូលដ្ឋាន។ មួយទៀតសមត្ថកិច្ចក៏ជាអាជ្ញាធរ ចូលរួមបង្ក្រាបសកម្មភាពក្មេងទំនើងដែលអុកឡុកនៅមូលដ្ឋានដែលបង្ករការរំខានដល់ប្រជាពលរដ្ឋ។
លោកអភិបាលក្រុងបានជួយកសាងចំនួន ១០០០ ដុល្លារ និងអ្នកចូលរួមម្នាក់ទទួលបានសារ៉ុង១ និងថវិកា ១០,០០០រៀល រដ្ឋបាលសង្កាត់ ៥០០,០០០ រៀល និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ ៥០០,០០០ រៀល និងយុវជនក្នុងវត្តចំនួន ៨នាក់ ១នាក់ទទួលបានថវិកា ៤០,០០០ រៀល៕
ដោយ:ភក្ដី









No comments:
Post a Comment